បទអត្ថាធិប្បាយស្ដីពី ការជួបសំណេះសំណាលរបស់ គណប្រតិភូអគ្គសេនាធិការកងទ័ពរំដោះប្រជាជនចិន

 

កាលពីរសៀលថ្ងៃទី ០៦ ខៃឧសភា ឆ្នាំ ២០០៩ ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ធមន្ត្រីក្រសួង ការពារជាតិបានអនុញាតិអោយ ឯកឧត្តមនាយ ឧត្តមសេនីយ៍ឯក យ៉ាង ហ៊្សីគី(Yang Zhiqi) ឧបការី នាយអគ្គសេនាធិការកងទ័ពរំដោះប្រជាជនចិន ចូលសំដែងការគូរសមនៅទីស្តីការក្រសួង ការពារជាតិ ក្នុងឱកាសដែល ឯកឧត្តមបានអញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញ ទស្សនៈកិច្ចជាមិត្តភាព និង ជាផ្លូវការនៅកម្ពុជា។

ក្នុងជំនួបសវនាការ នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ធមន្រ្តី ទៀ បាញ់ បានសំដែង ការស្វាគមន៍ចំពោះ ឯកឧត្តមនាយ ឧត្តមសេនីយ៍ឯក យ៉ាង ហ៊្សីគី និងសមាជិកគណៈ ប្រតិភូដែល បានអញ្ជើញមក បំពេញទស្សនៈ កិច្ចនៅកម្ពុជារហើយបានប្រព្រឹត្តិទៅដោយទទូលលទ្ធផល ជោកជ័យតាមកម្មវិធីដែលបានគ្រោងទុក។ ឯកឧត្តម ទៀ បាញ់ បានចាត់ទុកដំណើរទស្សនៈកិច្ចនោះ ថាបានផ្តល់នូវវឌ្ឍនភាពដល់កងទ័ពយោធពលខេមរភូមិន្ទ និងស្របទៅតាមកិច្ចព្រមព្រៀង នៃកងទ័ព ប្រទេសទទាំងពី ជាពិសេសបញ្ហាបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងកងយោពល ខេមរភូមិន្ទ ដែលក្រសួងការពារជាតិកំពុងត្រូវការ ។ ឯកឧត្តម ឧបនាយករដ្ធមន្រ្តីក៏ បានទុកការជូយកសាង វិទ្យាស្ថានកងទ័ពជើងគោក ថ្លុកតាសេក ក្នុងកិច្ចសហប្រតិបត្តិការណ៍ ជាដៃគួពីកងទ័ពរំដោះ ប្រជាជនចិន គឺបានរួមចំនែកក្នុការកសាងប្រភពធនធានមនុស្សក្នុកងទ័ពយោធពលខេមរភូមិន្ទ អោយកងទ័ពបំពេញ ភារកិច្ចអោយបានកាន់តែរីកចំរើនទៅ ថ្ងៃអនាគត។មានប្រសាសន៍ឆ្លើយ តបនាឱកាស់នោះ ឯកឧត្តមនាយ ឧត្តមសេនីយ៍ឯក យ៉ាង ហ៊្សីគី បានពាំនាំការ ផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ ឯកឧត្តម រដ្ធមន្ត្រីក្រសួងការពារជាតិចិនចំពោះ ឯកឧត្តម ឧបនាយករដ្ធមន្ត្រី ទៀ បាញ់ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា ទាំងអស់ក្នុងមនោ សញ្ចេតនានឹករលឹក និងកិច្ចសហប្រតិបតិការណ៍ខ្ពស់។ ឯកឧត្តម ប្រធាន ប្រតិភូបានបញ្ជាក់ថា : រយពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន ជាពិសេស ការទំនាក់ទំនងរវារងកងទ័ព នៃប្រទេសទាំងពីរមាន ការរីកចំរើនយ៉ាងឆាប់រហ័ស។

ឯកឧត្តម ទៀ បាញ់ ក៏បានបញ្ជាក់បន្ថែមថា ដំណើរទស្សនៈកិច្ច នេះបាននាំមកការ ពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងចំណងមិត្តភាព រវាងកងទ័ព និងប្រជាជនប្រទេសទាំង ពីរអោយកាន់តែប្រសើរ ឡើងថែមទៀត។