បទអត្ថាធិប្បាយ ស្ដីពី កិច្ចប្រជុំកំពូលសត្តិសុខ អាស៊ីលើក ទី ៨ : កិច្ចសន្ទនា សាំងគ្រី -ឡា

 

នៅថ្ងៃ ២៩-៣១ ខែ ឧសភា ឆ្នាំ២០០៩ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំកំពូលសត្តិសុខ អាស៊ីលើក ទី ៨ : កិច្ចសន្ទនា សាំងគ្រី -ឡា ដែលក្នុងកិច្ចប្រជុំនោះមានការចូលរូមពីបណ្តាប្រទេស ជាសមាជិកអាស៊ាន អាស៊ីខាងកើត អាស៊ីប៉ាស៊ីហ្វិក និង សហរដ្ឋអាមេរិក ដោយបានប្រព្រឹត្តទៅ នៅក្នុងសណ្ឋាគារ សាំងគ្រី-ឡា ប្រទេសសិង្ហបូរី។ បន្ទាប់ពីបានអញ្ជើញទៅដល់ប្រទេស សិង្ហបូរី ជាផ្លូវការរបស់ខ្លួន ដែលកិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម តែ ជិហាន (Teo Chee Hean) ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ សិង្ហបុរី ព្រមទាំងមានការចូលពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម អគ្គនាយក និង ឯកឧត្តម អគ្គនាយករងនៃកងទ័ពប្រទេសទាំងពីរ ផងដែរ។

កិច្ចប្រជុំទ្វេភាគីរវាង កម្ពុជា-សិង្ហបូរី នាឱកាសនោះបានប្រព្រឹត្តទៅយ៉ាងរលូន និងមានលក្ខណៈជាមិត្តភាពដោយបានធ្វើការពិភាក្សាលើ បញ្ហាធំៗចំនួន ៥ រួមមាន ប្រធានបទដែលនឹងត្រូវធ្វើការពិភាក្សា ក្នុងថ្ងៃប្រជុំពេញអង្គ អំពីសមាសភាព សមាជិកថ្មីដែលនឹងត្រូវចូលរូមក្នុងសម័យប្រជុំពេញអង្គ អំពីប្រធានបទ ដែលកម្ពុជា ធ្វើបតឧទ្ទេសនាម ក្នុសម័យប្រជុំអង្គ បញ្ហាសាកល្បងអាវុធ នុយគ្លេអ៊ែររបស់កូរ៉េខាងជើង បញ្ហាស្ថានភាពព្រំដែនរវាង កម្ពុជា-ថៃ និងបញ្ហាសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ។ បន្ទាប់កមទៀត នៅថ្ងៃទី ៣០-៣១ ព្រឹកវេលាម៉ោង ៨:៥០ នាទី កិច្ចប្រជុំពេញអង្គត្រូវបានដំណើរការដូចបានគ្រងទុក នៅក្នុងកិច្ចប្រជុំនាឱកាសនោះ អង្គប្រជុំក៏បានធ្វើបទឧទ្ទេសនាម រូមមានចំនួន ៦ ចំនុចធំៗ មានដូចជាៈ តួនាទីសន្តិសុខរបស់អាមេរិកនៅអាស៊ី-ប៉ាស៊ីហ្វីក មហាអំណាច និងសត្តិសុខអាស៊ីៈ កិច្ចសហប្រតិបត្តិការណ៍ ឬ ជំលោះ ស្ថាបនាសហគមន៍សត្តិសុខអាស៊ី-ប៉ាស៊ិហ្វីក តម្លាភាពកងទ័ព និងសន្តិសុខនៅអាស៊ី-បាស៊ីហ្វីក ការឈ្នះនៅក្នុងយុទ្ធនាការ ប្រឆាំងឧទ្ទាម ការពង្រឹងវិស័យការពារ ជាតិតាមរយៈការទូត នៅក្នុងអាស៊ី-ប៉ាស៊ិហ្វីក ដែលក្នុងវគ្គចុងក្រោយនៃកិច្ចប្រជុំពេញអង្គនេះ ឯកឧត្តម នាយឧត្តមសេនីយិ៍ ទៀ បាញ់ បានធ្វើបទឧទ្ទេសនាមជាប្រវត្តិសាស្រ្ត លើប្រធានបទ មួយស្តីពីកិច្ច ខិតខំប្រឹងប្រែងសហការទប់ស្កាត់ ការរីករាលដាលសភាវុធធុនតូច និង អាវុធធុនស្រាល បទពិសោធន៏របស់ប្រទេសកម្ពុជាផងដែរ ។

បន្ទាប់ពីបានធ្វើបទឧទ្ទេសនាមរួច ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ បានទទួលនូវការកោតសរសើរយ៉ាងឱឡារិក ពីសំណាក់សមាជិកសមាជិការនៃអង្គប្រជុំទាំងមូល ដោយឯកឧត្តមបានផ្តល់នូវ បទពិសោធន៍ជាក់ស្តែង និងជ័យជំនះដែលកម្ពុជាបានទទួលនាពេលថ្មីៗកន្លងមកនេះ។ អង្គប្រជុំបានបង្ហាញនូវមោទនភាព ចំពោះការរីកចំរើនជឿនលឿននៃកិច្ចសហប្រតិបត្តិការណ៍ពីបណ្តា ជារសមាជិកក្នុតំបន់រួមទាំងប្រទេស ជាដៃគួផងដែរ។ សមាជិកនៃអង្គប្រជុំទាំងមួល បានឯកភាពធ្វើការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សន្តិសុខ សុវត្តិភាពក្នុងតំបន់ ក៏ដូចជានៅលើសកលលោកទាំងមូលផងដែរ។