សុន្ទរកថា ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ តំណាង ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី ទទួលដំណើរមាតុភូមិនិវត្ដន៍របស់កងអនុសេនាធំ បោសសំអាតមីនលេខ៣១៥ នៃបេសកកម្ម អ.ស.ប នៅប្រទេសស៊ូដង់

ព្រលានយន្ដហោះយោធាភ្នំពេញ, ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០០៩ គណៈអធិបតី !

- លោក Teruo Jinnai អ្នកសម្របសម្រួលអង្គការសហប្រជាជាតិស្ដីទី ប្រចាំព្រះរាជាណាចក្រកម្ពុជា !

- ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្ដិយសជាតិ អន្ដរជាតិ !

ជាបឋម ខ្ញុំសូមថ្លែងអំណរគុណចំពោះគណៈអធិបតី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏សែន រំភើបរីករាយនាថ្ងៃនេះ។យើងទាំងអស់មកជួបជុំគ្នា ដើម្បីសំដែងនូវមោទនភាព និងក្ដី អបអរសាទរយ៉ាងជ្រាលជ្រៅ ចំពោះមាតុភូមិនិវត្ដន៍ ប្រកប ដោយសុវត្ថិ- ភាពនៃកងអនុសេនាធំបោសសំអាតមីនលេខ ៣១៥ របស់កងយោធ-ពលខេមរភូមិន្ទ ហើយក៏ជាលើកទីបីដែរ ដែលកងកម្លាំងដ៏ជាញជ័យនៃ យើង បានបញ្ចប់ដោយជោគជ័យនូវបេសក កម្មដោះមីនមនុស្សធម៌នៅ ប្រទេសស៊ូដង់ ក្នុងនាមកងរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ។ តាមរយៈរបាយការណ៍របស់ឯកឧត្ដម ប្រាក់ សុខុន ប្រធាន គណៈកម្មាធិការជាតិអម្បាញ់មិញ បានបញ្ជាក់ច្បាស់លាស់សព្វគ្រប់ពី លទ្ធផលដ៏ត្រចះត្រចង់នៃការបណ្ដុះបណ្ដាល ការរៀបចំធន ធានមនុស្ស ក្នុងកិច្ចការរក្សាសន្ដិភាព ព្រមទាំងស្នាដៃ និងគុណសម្បត្ដិដ៏ច្រើនលើស លប់ដែល គ.៣១៥ ដណ្ដើមយកបាន។

សមិទ្ធផលទាំងនេះបានលើក កម្ពស់ កិត្ដិយស កេរ្ដិ៍ឈ្មោះ មិនត្រឹម តែចំពោះអង្គភាព គ.៣១៥ ផ្ទាល់ ប៉ុណ្ណោះទេ ប៉ុន្ដែកិត្ដិនាមកិត្ដិសព្ទរបស់កងយោធពលខេមរភូមិន្ទ ក៏ដូច ប្រជាជន ប្រជាជាតិកម្ពុជាទាំងមូល បានល្បីរន្ទឺក្រអូបសុះសាយកាន់តែ ខ្លាំងឡើងទៀតលើ ផ្ទៃរាបអន្ដរជាតិ។ បើគិតចាប់ពីថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០០៨ ជាថ្ងៃប្រារឰពិធី ជូនដំណើរកង អនុសេនាធំបោសសំអាតមីនលេខ ៣១៥ ទៅកាន់ប្រទេស ស៊ូដង់ មកដល់ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០០៩នេះ គឺមានរយៈពេលជាង មួយឆ្នាំ ដែលនាយទាហាន នាយទាហានរង និងពលទាហាន ដ៏អង់អាច ក្លាហានរបស់យើង បានចាកចេញពីគ្រួសារប្រពន្ធកូនជាទីស្រឡាញ់របស់ខ្លួន ឃ្លាតចេញ ពីមាតុភូមិជាទីស្នេហា ទៅបំពេញភារកិច្ចនៅប្រទេសដ៏ឆ្ងាយ មួយនៃទ្វីបអាហ្វ្រិក។ ក្នុងរយៈពេលនេះ ទន្ទឹមនឹងការអភិវឌ្ឍន៍ ផ្លាស់ប្ដូររីកចម្រើនដ៏ ច្រើន ក្នុងការអនុវត្ដន៍យុទ្ធសាស្ដ្រចតុកោណ លើកទី២ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកប ដោយស្ថេរភាព សុខសន្ដិភាព នៅកម្ពុជាយើង។ នៅប្រទេសស៊ូដង់ ឯណោះវិញ សភាពការណ៍តានតឹងប្រឈមដាក់គ្នាដោយ អាវុធតែងតែ កើតមានឡើងជាញឹកញាប់ ដែលមានពេលខ្លះកម្លាំងរបស់យើងត្រូវ ត្រៀមលក្ខណៈ ប្ដូរទីកន្លែង តាមបទបញ្ជារបស់អង្គការសហប្រជាជាតិ ទៀតផង ។

នៅភូមិសាស្ដ្រ និងធាតុអាកាសនៅ ទីតាំងឈរជើងរបស់ អង្គភាព គ.៣១៥ របស់យើង ក៏មានលក្ខណៈស្មុគស្មាញលំបាកលំបិន ។ បន្ថែម លើនេះ ការងារដោះមីនជាការងារទាមទារលក្ខណៈបច្ចេកទេស វិជ្ជាជីវៈច្បាស់លាស់ ត្រូវផ្ចង់ស្មារតី សមាធិខ្ពស់បំផុត ពុំនោះសោតទេ គ្រោះថ្នាក់ អាចនឹងកើតមានឡើងក្នុងមួយពព្រិចភ្នែក។ ប៉ុន្ដែដោយ ស្មារតីអំណត់ព្យាយាម គោរពវិន័យ និងបទដ្ឋានបច្ចេកទេសយ៉ាងហ្មត់ចត់ ដែលជាប្រពៃណីល្អ និងអង់អាចក្លាហានរបស់កុលបុត្រដ៏ឆ្នើម នៃកង យោធពលខេមរភូមិន្ទ ទើប គ.៣១៥ អាចសម្រេច ជោគជ័យក្នុង បេសកកម្មអន្ដរជាតិដ៏ថ្លៃថ្លា ដែលអង្គការសហប្រជាជាតិនៅតែវាយតម្លៃ ថា ជាអង្គ ភាពឆ្នើមដាច់គេ ក្នុងចំណោមប្រទេសដែលបានចូលរួមក្នុង បេសកកម្មនេះ។ ជាប្រការគួរឱ្យកោត សរសើរពន់ពេកណាស់ ដែលនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់គ្នា នៃកងអនុសេនាធំបោស សំអាតមីន គ.៣១៥ អនុវត្ដបានល្អប្រពៃដូចគ្នានឹងរៀមច្បង គ.១៣៥ និង គ.២២៥ ដែរ នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនា-បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល កាន់តែក្លាយជាគម្ពីរដ៏សក្ដិសិទ្ធិ ក្នុងការដាស់ស្មារតី និងតម្រង់ទិសការងារ បំពេញភារកិច្ចរបស់ខ្លួន ធ្វើឱ្យបានសម្រេចនូវលទ្ធផល និងប្រសិទ្ធភាព យ៉ាងប្រត្សក្រ ។

ជោគជ័យដែលទទួលបាននេះ ពិតជាមិនអាចកាត់ផ្ដាច់ចេញបាន ពីការខិតខំ ប្រឹងប្រែងយកចិត្ដទុកដាក់ ពីសំណាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ នៃក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសគណៈកម្មាធិការជាតិសម្របស ម្រួលកិច្ចការ បញ្ជូនកងកម្លាំង ចូលរួមបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហ- ប្រជាជាតិ ដែលមានឯកឧត្ដម ប្រាក់ សុខុន ជាប្រធាន ព្រមទាំង មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្ដិភាព បោសសំអាតមីន និង កាកសំណល់សង្គ្រាម និងក្រុមការងារនោះឡើយ។ ការជួយទំនុកបម្រុងពីប្រទេសជាមិត្ដជិតឆ្ងាយ ក្នុងការហ្វឹកហ្វឺន បណ្ដុះបណ្ដាលកងកម្លាំងរបស់យើង និងកិច្ចសហប្រតិបត្ដិការដ៏ស្អិតល្មួត ក្នុងស្មារតីជួយផ្ចុងផ្ដើមដោយទឹកចិត្ដស្មោះស្មគ្រ ពីសំណាក់ មន្ដ្រីជំនាញ UNMAO UNMIS នៃអង្គការសហប្រជាជាតិ និងទំនាក់ទំនងល្អ ជាមួយប្រជាជន នៅមូលដ្ឋាន ក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការបំពេញ បេសកកម្ម ប្រកបដោយជោគជ័យនេះដែរ។

- គណៈអធិបតី !

- ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី !

- នាយទាហាន នាយទាហានរង ពលទាហាន សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ! នាពេលបច្ចុប្បន្ននេះ អាទិភាពនៃនយោបាយ និងយុទ្ធសាស្ដ្រ ការពារជាតិកម្ពុជា មានការសម្របសម្រួលប្រែប្រួលខ្លះ ដោយយោង តាមបរិបទនៃការផ្លាស់ប្ដូរសភាពការណ៍សន្ដិសុខក្នុងប្រទេស ក្នុងតំបន់ និងក្នុងសកលលោក ។ អាទិភាពរបស់យើង គឺផ្ដោតលើការបន្ដកំណែ ទម្រង់កងទ័ព ការពង្រឹងកិច្ចការពារព្រំដែន ការបង្កើនកិច្ចសហប្រតិ-បត្ដិការសន្ដិភាព ការលើកកម្ពស់សន្ដិសុខដែនសមុទ្រ និងលំហរសមុទ្រ និងពង្រឹងការប្រឆាំងអំពើភេរវកម្ម។

ថ្មីៗនេះនៅក្នុងកិច្ចប្រជុំកំពូលសន្ដិសុខអាស៊ី ដែលមានឈ្មោះថា "កិច្ចសន្ទនា Shangri-La" កម្ពុជាយើងក៏បានផ្ដល់នូវបទពិសោធន៍ស្ដីអំពី ការគ្រប់គ្រងអាវុធធុនស្រាល ដើម្បីជាការរួមវិភាគទានក្នុងវិធានការ រក្សាសន្ដិសុខតំបន់ ទន្ទឹមនឹងនេះ “ប្រតិបត្ដិការសន្ដិភាព ក៏ត្រូវបានលើក យកមកសម្រាប់គិតគូរពិភាក្សា ដើម្បីដាក់ចូលក្នុងការអនុវត្ដន៍ គោល នយោបាយជាតិ និងកងទ័ពនានា”។ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចរាល់ នូវកម្លាំងរក្សាសណ្ដាប់ ធ្នាប់ ក្នុង បេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ ដែល កំពុងប្រតិបត្ដិការនៅប្រទេស ឆាដ និងអាហ្វ្រិកកណ្ដាល ។ ដោយឡែក ចំពោះកម្លាំងរក្សាសន្ដិភាពសកល (GPOI) ដែលបាននឹងកំពុងចេញធ្វើ លំហាត់ហ្វឹកហ្វឺននៅប្រទេសឥណ្ឌូនេស៊ី ក៏មានទាំងសមាសភាពនារីចំនួន ០២នាក់ គឺជាលើកទី១ដែលបានបណ្ដុះបណ្ដាល ហើយជាមួយគ្នានឹងការ ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងដំណើរការលំហាត់ហ្វឹកហ្វឺនប្រតិបត្ដិការ រក្សាសន្ដិភាពសកលនេះ ក្រោមឆ័ត្ររបស់ អ.ស.ប ឆ្នាំ ២០១០ នៅ ប្រទេសយើង។

កិច្ចការទាំងនេះសបញ្ជាក់ថា នៅក្នុងឋានៈជាសមាជិករបស់ អង្គការសហ ប្រជាជាតិ ព្រះរាជាណាចក្រកម្ពុជាមានគោលជំហរដ៏ច្បាស់លាស់ ក្នុងការរួមចំណែកដល់កិច្ចខិតខំ ប្រឹងប្រែងរបស់អង្គការនេះ ចំពោះ ការរក្សាសន្ដិភាព សន្ដិសុខតំបន់និង ពិភពលោក ដោយប្រមូលផ្ដុំលើ ប្រតិបត្ដិការនានា ដែលមានលក្ខណៈមនុស្សធម៌។ ឥឡូវយើងបានបំពេញ និងសម្រេចនូវការប្ដេជ្ញានេះ មួយជំហានម្ដងៗ ប្រកបដោយជោគជ័យនិង កិត្ដិយស ដូចជាព្រឹត្ដិការណ៍ថ្ងៃនេះជាសក្ខីភាពស្រាប់។ ប៉ុន្ដែទោះយ៉ាងណាក្ដី បច្ចុប្បន្ន និងតទៅមុខយើងក៏នៅមាន បញ្ហាប្រឈមថ្មីៗទៀតក្នុងការងារសន្ដិសុខ និងរក្សាសន្ដិភាពដែលកាន់ តែទាមទារសមត្ថភាព បទពិសោធន៍ និងការពង្រឹងទំនាក់ទំនងជាច្រើន ទៀត ដើម្បីសម្រេចឱ្យបាននូវភារកិច្ច និងគោលដៅគន្លឹះចម្បងនិងបន្ទាន់ យើងទាំងអស់គ្នាត្រូវតែខិតខំ ៖

- ពង្រឹងសមត្ថភាពប្រយុទ្ធ និងត្រៀមប្រយុទ្ធ ដើម្បីការពារ បូរណភាពទឹកដីអធិបតេយ្យភាពជាតិ

- កែសម្រួលយុទ្ធវិធីអំពីយុទ្ធសាស្ដ្រការពារជាតិទាំងដែនដី ដែនទឹក ដែនអាកាស ទាំងការធ្វើវិវេចនា សៀវភៅ ស ការពារជាតិ

- លើកកម្ពស់ជីវភាពរស់នៅរបស់យោធិន និងបន្ដកសាងជំរំជម្រក បន្ទាយកងទ័ព។

- ខិតខំបណ្ដុះបណ្ដាលយោធិនវ័យក្មេងបន្ដវេន ធានានិរន្ដរភាព និង ប្រសិទ្ធភាព វិជ្ជាជីវៈ នៃកងយោធពលខេមរភូមិន្ទ - សហការគ្នាឱ្យបានល្អប្រសើរ ដើម្បីផ្ទេរចំណេះដឹង ចំណេះធ្វើពី យោធាចារ្យជាតិ-អន្ដរជាតិ ទៅដល់កម្មសិក្សាការី និងនិស្សិត យោធាគ្រប់កំរិតដូចដែលសម្ដេចតេជោ ហ៊ុន សែន នាយក- រដ្ឋមន្ដ្រី បានផ្ដល់ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ កាលពីថ្ងៃទី ២០ ខែ មេសា កន្លងទៅ ចំពោះក្រសួងការពារជាតិ ក៏ដូចកងយោធពល-ខេមរភិន្ទទាំងមូល ។

- នាយទាហាន នាយទាហានរង ពលទាហាននៃកងអនុសេនាធំបោស សំអាតមីន គ.៣១៥ ជាទីស្នេហា! ថ្ងៃនេះ អស់លោកបាន វិលត្រឡប់មកកាន់មាតុភូមិវិញ ប្រកប ដោយស្នាដៃ និងជោគជ័យល្អប្រសើរ បន្ទាប់ពីកងបោស សំអាតមីនលេខ ៤០៥ បានទៅទទួលវេនបន្ដ កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០០៩។ យើងទាំងអស់ គ្នាមានមោទនភាពពន់ពេកណាស់ ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានចេញទៅបំពេញ បេសកកម្ម និងត្រឡប់មកវិញដោយគ្រប់ចំនួន ប្រកបដោយភាពសុខ- សប្បាយ សុខុមាលភាពទាំងស្រុង។ ជាពិសេសសុវត្ថិភាពដែលកងកម្លាំង យើងទទួលបាន ១០០% នេះជាចំណុចមានសារៈសំខាន់ខ្លាំងណាស់ ។ បន្ថែមលើនេះ កងកម្លាំងរបស់យើងក៏ទទួលបានបទ ពិសោធន៍ និង បច្ចេកទេសកាន់តែខ្ពង់ខ្ពស់ ក្លាយជាកម្លាំងដោះមីនអាជីព មានគុណវុឌ្ឍិ វិជ្ជាជីវៈកំរិត ស្ដង់ដាអន្ដរជាតិពិតប្រាកដទៀតផង។ ដូច្នេះគឺជាប្រការ សក្ដិសមពន់ពេក ដែលកងកម្លាំង គ.៣១៥ ត្រូវទទួលបាននូវការលើក ទឹកចិត្ដតាមរយៈការផ្ដល់គ្រឿងឥស្សរិយយសដ៏ឧត្ដុង្គឧត្ដម និងគុណ បំណាច់ផ្សេងទៀត ដើម្បីបញ្ជាក់ពីការដឹងគុណចំពោះស្នាដៃដ៏ធំធេង នេះ។ ក្រោយពេលបញ្ចប់ពិធីនាព្រឹកនេះ អស់លោកនឹងបានវិលទៅ ជួបជុំក្រុមគ្រួសារ ប្រពន្ធកូន ជាទីនឹករឭក និងជាទីស្រឡាញ់រៀងៗខ្លួន ពុំខាន។

បន្ទាប់ពីការឈប់សម្រាកច្បាប់ចប់សព្វគ្រប់ អស់លោកទាំងអស់ នឹងត្រឡប់ចូលបំរើការងារវិញ ដោយបន្ដកិច្ចខិតខំប្រឹងប្រែងបំពេញ តួនាទីភារកិច្ចសព្វបែបយ៉ាង កាន់តែសកម្មក្លៀវក្លា ព្រោះបេសកកម្ម របស់អស់លោកត្រូវបន្ដទៅមុខ វែងឆ្ងាយទៀត ក្នុងអាជីពមួយដែលមាន តម្លៃ សេចក្ដីថ្លៃថ្នូរ និងកិត្ដិយសនៃវិជ្ជាជីវៈចពោះ ខ្លួនឯង ផ្ទាល់ចំពោះ ក្រុមគ្រួសារ ចំពោះសង្គមជាតិ និងចំពោះអន្ដរជាតិ ។ ជាថ្មីម្ដងទៀត ខ្ញុំសូមជូន ពរនាយទាហាន នាយទាហានរង ពលទាហាន នៃគ.៣១៥ ទាំងមូល បានជួបជុំគ្រួសារ ប្រពន្ធកូន ដោយក្ដី សប្បាយរីករាយ សុខដុមរមនា និងសុភមង្គល ។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរគណៈអធិបតី ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី នាយទាហាន នាយទាហានរង ពលទាហាន សមាជិក សមាជិកានៃអង្គពិធីទាំងមូល សូមបា -នប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លាងឃ្លាតឡើយ។ សូមអរគុណ !