ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធី ប្រជុំបូកសរុបការងារ ខែ តុលា និងទិសដៅអនុវត្ត ខែ វិច្ឆិកា ឆ្នាំ២០១១

        កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១១ នៅទីស្តីការក្រសួងការពារជាតិ បានរៀបចំកិច្ច ប្រជុំបូកសរុបការងារខែតុលា និងទិសដៅអនុវត្ត ខែវិច្ឆិកា ឆ្នាំ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ ។

        នាឱកាសនោះដែរក្រោយពីទទួលបានការអនុញ្ញាតពីគណៈអធិបតី ឯកឧត្តម អគ្គលេខា ធិការ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានឡើងអានរបាយការណ៍បូកសរុបការងារ ខែតុលា និងទិសដៅអនុវត្ត ខែវិច្ឆិកា ឆ្នាំ២០១១ ដោយសង្កត់ធ្ងន់ទៅលើស្នាដៃ និងទិសដៅជា យុទ្ធសាស្រ្តសំខាន់ៗមួយចំនួនជូនអង្គពិធីរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក៏បានធ្វើការចាប់អារម្មណ៍ និងផ្តល់ អនុសាសន៍បន្ថែមទៅលើកិច្ចការងារបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិថា ដោយសារតែកន្លងមក កងកម្លាំងរបស់យើងទទួលបានជោយជ័យដ៏ធំធេងក្នុងការបំពេញកិច្ច ការនេះ ទើបមានសំណូមពរជាបន្តបន្ទាប់ពីសំណាក់អង្គការសហប្រជាជាតិ ឲ្យកម្ពុជាយើងបន្ត បញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេសផ្សេងៗ ទៀត ជាក់ស្តែងកម្ពុជាយើងគ្រោងនឹងបញ្ជូនកងរាជអាវុធហត្ថលេខ ៧០២ និងមន្ទីរពេទ្យកម្រិត២ លេខ៨០១ ទៅបំពេញបេសកកម្មក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង និងកងវិស្វកម្មលេខ ៦០៣ ដែលនឹងប្តូរវេនកងវិស្វកម្មលេខ៥១៣ នៅប្រទេសលីបង់ នៅពេលឆាប់ៗខាងមុខ ដូច្នេះកងកម្លាំងទាំងនេះត្រូវតែពង្រឹងសមត្ថភាពបច្ចេកទេស ជំនាញ ភាសាបារាំង និង ភាសាអង់គ្លេស ឲ្យបានខ្លាំងក្លារឹងមាំដើម្បីឈានទៅកាន់ភាពជោគជ័យ ក្នុងការបំពេញ បេសកកម្មទាំងនេះ ។

        ថ្លែងនាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែង លៈបង់កម្លាំងកាយចិត្តមិនក្លាចនឿយហត់របស់កងយោធពលខេរភូមិន្ទយើង ដែលសម្រេច បាននូវស្នាដៃដ៏ត្រចៈត្រចង់ ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ ស្របតាមគោលនយោបាយ ឈ្នៈ ឈ្នៈ របស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវកត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះកងយោធពលខេរភូមិន្ទ ជាក់ស្តែងនៅខែតុលានេះ កងទ័ពជើងគោកបានទទួលនូវអាវរងារចំនួន១៥.៧១១អាវ ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិ ព្រឹទ្ធបណ្ឌឹត ព្រមទាំងអំណោយផ្សេងៗទៀតជាច្រើន ។ ឯកឧត្តម រដ្ឋលេខាធិការក្រសួងការពារ ជាតិ ក៏បានបន្តទៀតថា ស្របពេលដែលទឹកជំនន់ដ៏អាក្រក់នេះបានស្រកទៅវិញ កងយោធពល ខេរភូមិន្ទយើង ត្រូវត្រៀមលក្ខណៈ ជានិច្ចក្នុងការជួយស្តារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ ។ល។ ក៏ដូចជាជួយក្នុងការងារប្រមូលផលស្រូវវស្សា ដល់ ប្រជាពលរដ្ឋ ។ ទទ្ទឹមនឹងនេះ ក៏ត្រូវការពារសុវត្ថិភាពប្រជាពលរដ្ឋ និងសន្តិសុខសណ្តាប់ធ្នាប់ សង្គម ឲ្យបានល្អប្រសើរផងដែរ ។ គួរបញ្ជាក់ផងដែរថា នៅពេលដែលប្រទេសកម្ពុជា បានជួប ប្រទៈនិងទឹកជំនន់ដ៏ធ្ងន់ធ្ងរ កងយោធពលខេរភូមិន្ទបានជួយជម្លៀសប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារទឹកជំនន់បាន ចំនួន ១២៩គ្រួសារ សត្វពាហនៈ ១៣២ក្បាល និងសម្ភារៈទ្រព្យសម្បត្តិ មួយចំនួនធំទៀតទៅកាន់ទីទួលសុវត្ថិភាព ។

        ឯកឧត្តម រដ្ឋលេខាធិការក្រសួងការពារជាតិ ក៏បានសង្កត់ធ្ងន់ផងដែរ ចំពោះការត្រៀម លក្ខណៈក្នុងការទទួលរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅ ឆ្នាំ២០១២ ខាងមុខនេះឲ្យដំណើរការទៅប្រកបដោយជោគជ័យ ៕