ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញធ្វើជាអធិបតីក្នុងពិធី ផ្តល់ភ្លើងបូជាសព ឯកឧត្តម នាយឧត្តមសេនីយ៍ មល់ រឿប ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា ប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ចអគ្គបញ្ជាការ ដែលបានទទួលមរណភាពនៅ ថ្ងៃទី១១ មករា ឆ្នាំ២០១២ វេលាម៉ោង៥ និង ៤៥ នាទីព្រឹកក្នុងជន្មាយុ៦២ឆ្នាំ

       កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១២ នៅនាយកដ្ឋានស្រាវជ្រាវចារកិច្ច ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុង ពិធីផ្តល់ភ្លើងបូជាសព ឯកឧត្តម នាយឧត្តមសេនីយ៍ មល់ រឿប ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ចអគ្គបញ្ជាការ ដែលបាន ទទួលមរណភាពនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ វេលាម៉ោង ៥ : ៤៥ នាទីព្រឹកក្នុងជន្មាយុ៦២ ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយរោគាពាធ ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម អគ្គមេបញ្ជា ការនៃកងយោធពលខេមរភូមិន្ទ នាយទាហានជាន់ខ្ពស់ នាយទាហានរង ពលទាហាន និងមន្រ្តី រាជការគ្រប់ជាន់ថ្នាក់ជាច្រើនរូប ដើម្បីបង្ហាញពីការសោកស្តាយ គោរពស្រលាញ់រាប់អាន និង យកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋានក្រសួងការពារជាតិ ពិសេស រាជរដ្ឋា ភិបាលកម្ពុជា ចំពោះការបាត់បង់នាយទាហានជាន់ខ្ពស់ដ៏សំខាន់ម្នាក់ ។

       បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឈួន សំអាត នាយករងទីចាត់ការឃោសនាព័ត៌មាន បានអានជីវប្រវត្តិសង្ខេប និងស្នាដៃដ៏ធំធេងជាច្រើន ដែលឯកឧត្តម នាយឧត្តមសេនីយ៍ មល់ រឿប សម្រេចបានជូនជាតិមាតុភូមិរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏បានផ្តល់ភ្លើងបូជាសពទៅតាមប្រពៃណី ។ នាឱកាសនោះផងដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានអញ្ជើញសាកសួរសុខទុក្ខ និង ចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ៕