ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ ទីប្រឹក្សាផ្ទាល់ នាយកខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជា អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស អញ្ជើញជាអធិបតីក្នុងអង្គសន្និបាតគណៈកម្មាធិការបក្ស ឃុំ បរសេដ្ឋ ខេត្ត កំពង់ស្ពឺ
 

          កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១២ នៅឃុំបរសេដ្ឋ ខេត្ត កំពង់ស្ពឺ មានរៀបចំពីធីអង្គសនិ្នបាត គណៈកម្មាធិការបក្សឃុំបរសេដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ ទីប្រឹក្សា ផ្ទាល់ នាយកខុទ្ធកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជា អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ដែលមានការ ចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៊ិន សារ៉េត ប្រធានមន្ទីរកសិកម្មខេត្ត និងជាតំណាងគណៈបក្សស្រុកបរសេដ្ឋ ព្រមទាំងប្រជាពលរដ្ឋ សមាជិក សមាជិការបក្ស ប្រមាណជា ៥០០ នាក់ ។

         នាឱកាសនោះដែរ បន្ទាប់ពីទទួលបានការអនុញ្ញាតពីគណៈអធិបតី និងអង្គពិធីរួចមក លោក ចាន់ ថុល ប្រធានគណៈកម្មាធិការបក្សឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំបរសេដ្ឋ ក៏បានសម្តែងនូវការ គោរពស្វាគមន៍យ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់គណៈអធិបតី ព្រមទាំងសមាជិក សមា ជិការបក្សទាំងអស់នៅក្នុងឃុំបរសេដ្ឋទាំងមូល ហើយក៏បានអានរបាយការណ៍សង្ខេបស្តីពីការរីកចម្រើន របស់ឃុំបរសេដ្ឋ ក្នុងការអនុវត្តន៍កម្មវិធីនយោបាយអភិវឌ្ឍន៍ឃុំ អាណត្តិទី២ របស់ក្រុមប្រឹក្សាឃុំ និង កម្ម វិធីអភិវឌ្ឍន៍ឃុំរយៈពេល៥ឆ្នាំ ពី ២០១២-២០១៧ ដោយលើកឡើងថា ក្នុងឃុំបរសេដ្ឋមាន ២២ភូមិ មានគ្រួសារសរុប ២,៦៨១ គ្រួសារ មានប្រជាជនសរុប ១២,១៨៧នាក់ ស្រ្តី ៦,៣៤២នាក់ បុរស ៥,៨៤២នាក់ ។ ប្រជាជនអាយុ១៨ ឆ្នាំឡើងមាន ៧,៧៧៥ នាក់ ក្នុងនោះស្រ្តីមានចំនួន ៤,១៥៥នាក់ ។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវពីសំណាក់ក្រុមប្រឹក្សាឃុំ និងមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពីថ្នាក់ដឹក នាំគ្រប់ជាន់ថ្នាក់ក្នុងការអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍របស់បក្ស បានធ្វើឱ្យប្រទេសជាតិទាំងមូល មានការអភិវឌ្ឍន៍រីកចម្រើនឈានឡើងជាលំដាប់ ដោយឡែកនៅក្នុងឃុំបរសេដ្ឋទាំងមូលក៏មានការកែប្រែ មុខមាត់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។

        មានមតិសំណេះសំណាលទៅកាន់សមាជិក សមាជិការបក្សប្រជាជនកម្ពុជា ក្នុងអង្គសន្តិបាត គណៈកម្មាធិការបក្សឃុំបរសេដ្ឋ នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ ទីប្រឹក្សា ផ្ទាល់ និងជានាយកខុទ្ធកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានធ្វើការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រធានក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ ព្រមទាំងសមាជិក សមាជិការបក្សទាំង អស់ក្នុងកិច្ចខិតខំប្រឹងប្រែងយកអស់ស្មារតី សម្រេចបានស្នាដៃល្អក្នុងការអនុវឌ្ឍន៍កម្មវិធីគោលនយាបាយ បក្ស ក្នុងរយៈពេលកន្លងមក ។ ឯកឧត្តម ណឹម សុវត្ថិ បានបន្តទៀតថា ស្នាដៃ និងសមិទ្ធិផលទាំង អស់នេះសបញ្ជាក់ពីការរីកចម្រើនលើគ្រប់វិស័យក្នុងស្មារតីសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចទាំងបី ជាប្រមុខដឹកនាំប្រកបដោយ គតិ បណ្ឌិត ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា និងលោក ជំទាវកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែបានគិតគូយក ចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេស សម្តេច បានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដែលធ្វើឱ្យសង្គ្រាមស៊ីវិលនៅកម្ពុជាបានបញ្ជាប់ទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ដោយនាំមកនូវ សន្តិភាពពេញលេញ ហើយប្រទេសជាតិមានការអភិវឌ្ឍន៍ឈានឡើងលើគ្រប់វិស័យ ។

        ជាថ្មីម្តងទៀត តាងនាមឱ្យក្រុមការងារចុះជួយប្រជាពលរដ្ឋឃុំបរសេដ្ឋ ឯកឧត្តម ណឹម សុវត្ថិ បានផ្តាំផ្ញើ និងផ្តល់នូវអនុសាសន៍មួយចំនួនថា ត្រូវដោះស្រាយឱ្យបានទាន់ពេលវេលាតាមការណែនាំ របស់បក្ស បន្តខិតខំកសាងពង្រីកសមាជិកបក្សថ្មី និងខិតខំបន្តអនុវត្តន៍កម្មវិធីនយោបាយរបស់បក្ស សំ ដៅធ្វើយ៉ាងណាឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៣ និងអាណត្តិក្រោយៗទៀតទទួល បានជោគជ័យ បន្ទាប់មក ឯកឧត្តម ក៏បានប្រគល់ថវិកា ចំនួន ៣,០០០,០០០ រៀល សម្រាប់ដោះ ស្រាយការហូបចុកនៅក្នុងកម្មវិធីនេះ ហើយនឹង ៦០០,០០០ រៀលទៀត ជូនដល់ទីស្នាក់ការគណៈបក្ស ឃុំបរសេដ្ឋ ផងដែរ ៕