សន្និសិទ្ធសារព័ត៌មាន ស្តីពីកិច្ចប្រជុំក្រុមការងារមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន (ADSOM WG) និង កិច្ចប្រជុំក្រុមការងារមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន - បូក (ADSOM PLUS WG) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជា សមាជិកប្រចាំការគណៈកម្មការ ADMM ២០១២

       កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង៨:០០ នាទី នៅទីស្តីការក្រសួងការពារជាតិ មានរៀបចំសេចក្តីប្រកាសព័ត៌មាន ស្តីពី ដំណើរការនៃកិច្ចប្រជុំក្រុមការងារមន្រ្តីជាន់ខ្ពស់ការពារជាតិ អាស៊ាន (ADSOM WG) និងកិច្ចប្រជុំក្រុមការងារមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន បូក (ADSOM PLUS WG) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស និងជាសមាជិកប្រចាំការគណៈកម្មការ ADMM ២០១២ ។

       ថ្លែងទៅកាន់អ្នកសារព័ត៌មានទាំងឡាយនាឱកាសនោះ ឯកឧត្តម ណឹម សុវត្ថិ បានមានលើក ឡើងថាជាមោទនភាពដ៏ក្រៃលែងដែលប្រទេសកម្ពុជាយើងបានទទួលសិទ្ធធ្វើជាប្រធានអាស៊ាន និយាយ ជារួម នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នានា នៅឆ្នាំ២០១២ និយាយដោយឡែក ហើយជាគោលការណ៍ មុននឹងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិឈាន មកដល់ យើងក៏មានកិច្ចប្រជុំ ADSOM WG ដែលនឹងប្រព្រឹតទៅនៅថ្ងៃទី២១ ដល់ ២២ ខែកុម្ភៈ ឆ្នាំ២០១២ នឹងមានការចូលរួមដោយអ្នកជំនាញការពារជាតិ មកពីបណ្តាប្រទេសអាស៊ានទាំង ១០ និង អគ្គលេខាធិការដ្ឋានអាស៊ាន ០១ រូបផងដែរ ហើយពីថ្ងៃទី២២ ដល់ ២៣ ខែកុម្ភៈ ឆ្នាំ២០១២ នឹងមាន កិច្ចប្រជុំ ADSOM PLUSWG ដោយមានការចូលរួមពីមន្រ្តីយោធាជាន់ខ្ពស់មក ពីប្រទេសអាស៊ាន ទាំង ១០ អគ្គលេខាអិការដ្ឋានអាស៊ាន ០១ រួមទាំងមន្រ្តីយោធាជាន់ខ្ពស់ដែលមកពីបណ្តាប្រទេសបូកចំនួន ០៨ មានដូចជា សហរដ្ឋអាមេរិក អូស្រា្តលី ជប៉ុន រុស្សី ចិន ឥណ្ឌា ញ៉ូហ្សេលែន និងប្រទេសកូរ៉េខាងត្បូង ដែលកិច្ចប្រជុំនេះរៀបចំធ្វើឡើងនៅសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ ។ ឯកឧត្តម ណឹម សុវត្ថិ បានបន្តទៀតថា ខ្លឹមសារនៃកិច្ចប្រជុំនឹងពិនិត្យទៅលើការប្រុងប្រៀបដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ មន្រ្តីជាន់ខ្ពស់ការពារជាតិ អាស៊ាន (ADSOM) និងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន-បូក (ADSOM PLUS) នៅថ្ងៃទី២៤ ដល់ ២៧ ខែមេសា ឆ្នាំ២០១២ នៅទីក្រុងសៀមរាប ខេត្តសៀមរាប ។ ខ្លឹមសារជាក់ស្តែងមួយចំនួនដែលនឹងលើកមកពិភាក្សា មានដូចជា ឯកសារទស្សនទាន សេចក្តីថ្លែង ការណ៍រួម ព្រមទាំងបញ្ហាផ្សេងៗ មួយចំនួនទៀត ហើយក្រុមការងារមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន និងមន្រ្តីជាន់ខ្ពស់ការពារជាតិ អាស៊ាន-បូក នេះ គឺជាយន្តការជាមូលដ្ឋានមួយ និងជាសេនាធិការក្នុងការ ប្រុងប្រៀបដែលបម្រើឱ្យកិច្ចប្រជុំ ADSOM និងកិច្ចប្រជុំ ADSOM PLUS ព្រមទាំងឈានដល់កិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិអាស៊ាន ផងដែរ ។

       ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ឯកឧត្តម ណឹម សុវត្ថិ បានបញ្ជាក់ថា ក្រោម ការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យសង្គ្រាមស៊ីវិលនៅកម្ពុជាបញ្ចប់ទាំងស្រុង និង នាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ឈានឡើងលើគ្រប់វិស័យ ដែលជាបទពិសោធន៍មួយក្នុងកិច្ចការថែ រក្សាសន្តិភាព និងសុវត្ថិភាពសង្គម សំដៅពង្រឹងវិស័យជាអាទិភាពទាំង ០៥ រួមមាន៖ កិច្ចសហ ប្រតិបត្តិការថែរក្សាសន្តិភាព ការប្រឆាំងអំពើភារវកម្ម សន្តិសុខលម្ហសមុទ្រ សកម្មភាពសង្គ្រោះគ្រោះ មហន្តរាយ និងសុខាភិបាលយោធា ដែលឆ្លើយតបទៅនឹងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទាំង ក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ដើម្បីលើកកម្ពស់ការឯកភាពរបស់អាស៊ាន ដើម្បីសហគមន៍មួយដែលមាន សុខដុមនីយកម្ម និងសន្តិសុខ ៕