កិច្ចប្រជុំក្តាប់របាយការណ៍នៃកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន និងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន បូក និងត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយក ដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាសមាជិកប្រចាំការគណៈកម្មការ ADMM 2012

        កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ នៅសាលប្រជុំអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស មានរៀបចំកិច្ចប្រជុំក្តាប់របាយការណ៍នៃកិច្ចប្រជុំមន្រ្តី ជាន់ខ្ពស់ការពារជាតិ អាស៊ាន និងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន-បូក និង ត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការពារ ជាតិ អាស៊ាន លើកទី៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាសមាជិកប្រចាំការគណៈកម្ម ការ ADMM 2012 ដោយមានការ ចូលរួមពីសំណាក់ប្រធានអនុគណៈកម្មការនានា និងក្រុមការ ងារជាច្រើនរូបទៀត ។

       នាឱកាសនោះដែរ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ក្រុមការងារ និងអនុគណៈ កម្មការនានា ដូចជាអនុគណៈកម្មការព័ត៌មាន អនុគណកម្មការធានា អនុគណៈកម្មការពិធីការ អនុគណៈកម្មការសន្តិសុខ ក៏ដូចជាក្រុមការងារលេខាធិការដ្ឋាន ដែលបានលើកឡើងពីកិច្ចខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់ធានា បាននូវ ប្រសិទ្ធភាពការងារ ដូចជាការរក្សាបាននូវសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ក៏ដូចជាប្រតិភូជាតិ អន្តរជាតិ ដែលបានអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំ តាំងពីព្រលានយន្តហោះ ដល់សណ្ឋាគារ និងនៅតាមកន្លែងកំសាន្តនានា ព្រមជា មួយនេះ ក៏មានការសម្របសម្រួលសហការបានយ៉ាងល្អរបស់មន្រ្តី LO, EO ជាមួយប្រតិភូ ជា ពិសេស គឺសកម្មភាពរបស់ក្រុមការងារលេខាធិការដ្ឋាន ក្នុងការរៀបចំពង្រាងឯកសារនានា សម្រាប់កិច្ចប្រជុំនេះ ។ លើសពីនេះទៀត ការផ្សព្វផ្សាយព័ត៌មានរបស់ បណ្តាញសារព័ត៌មាន នា នា ក៏បានធ្វើឡើងទាន់ពេលវេលា និងមានភាពសុក្រិតផងដែរ ។

       បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ដែលបានលើកឡើងដោយក្រុមការងារ និងអនុគណៈ កម្មការនានារួចមក ឯកឧត្តម ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការ បរទេស និងជាសមាជិកប្រចាំការគណៈកម្មការ ADMM 2012 បានមានប្រសាសន៍ វាយតម្លៃ ខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម អស់លោក លោកស្រី ដែលជានាយទាហាន នាយ ទាហានរងទាំងអស់នៃក្រុមការងារ និងអនុគណៈកម្មការនានា ដែលបានទទួលសុខត្រូវខ្ពស់ ចំពោះការបំពេញ ភារកិច្ចរបស់ខ្លួន និងការសហការគ្នាបានល្អធ្វើឱ្យកិច្ចប្រជុំនេះមានដំណើរការ ទៅមុខប្រកបដោយភាពជោគជ័យ និងទទួលបាននូវការកោតសរសើរពីសំណាក់ប្រតិភូ នៃបណ្តា ប្រទេសសមាជិកអាស៊ាន និងប្រទេសបូកថែមទៀតផង ។ តែទោះជាយ៉ាងនេះក្តី ឯកឧត្តម ក៏បាន លើក ឡើងពីចំណុចខ្វះខាតមួយចំនួន ដូចជា បញ្ហាប្រែប្រួល នៃកម្មវិធី និងបញ្ហាបន្ទប់មិនសូវ ត្រជាក់ជាដើម តែយើងខិតខំដោះស្រាយបានទាន់ពេលវេលា ។ ឯកឧត្តម បញ្ជាក់ទៀតថា ទាំងនេះគឺជាមេរៀនដែលត្រូវសិក្សាស្វែងយល់ និងដោះស្រាយដើម្បីធ្វើជាបទពិសោធន៍សម្រាប់ កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី៦ នៅរាជធានីភ្នំពេញ នៅចុងខែឧសភានេះ ។

        ជាចុងក្រោយ ឯកឧត្តម បានផ្តល់អានុសាសន៍បន្ថែមមួយចំនួនទៀតដល់ក្រុមការងារ និង អនុគណៈកម្មការនានា ថា ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបន្តទៀត និងមានការសហការគ្នាឱ្យបាន រឹងមាំក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ អ្វីដែលសំខាន់នោះ គឺឯកឧត្តម សូមឱ្យមានការរៀបចំបន្ទប់ មួយសម្រាប់ក្រុមការងារ និង អនុគណៈកម្មការនានាដើម្បីពិភាក្សា ដោះស្រាយនូវរាល់បញ្ហាប្រែ ប្រួលណាមួយដែលកើតឡើងជាយថាហេតុ ហើយបញ្ជាទៅកាន់គោលដៅនៃនិមួយៗដើម្បីដោះ ស្រាយឱ្យបានទាន់ពេលវេលា ៕