សន្និសីទស្តីពី សភាពការណ៍សន្តិសុខតំបន់ និង កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី ៦ បង្ហាញដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ ADMM 2012 នៅព្រះរាជាណាចក្រកម្ពុជា
 

           កាលព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២ នៅសាលាភូមិន្ទរដ្ឋបាល មានរៀបចំសន្និសីទមួយស្តីពី សភាព ការណ៍សន្តិសុខតំបន់ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ៦ ដែលធ្វើបទឧទ្ទេសនាមដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ ADMM 2012 នៅព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ នាយទាហានជាន់ខ្ពស់ នាយទាហាន នាយទាហានរងនៃកងយោធពលខេមរភូមិន្ទ អនុព័ន្ធយោធាអមស្ថានទូតនៃបណ្តាប្រទេសនានាប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា សិស្ស និស្សិតនៃសាលាភូមិន្ទរដ្ឋបាល ព្រះសង្ឃ ព្រមទាំងភ្ញៀវ ជាតិ អន្តរជាតិជាច្រើនរូប ទៀត ។

         ថ្លែងនៅក្នុងសន្និសីទស្តីពី សភាពការណ៍សន្តិសុខតំបន់ និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី៦ នាឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍ដូចតទៅ៖

        I-កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន បូក

នៅក្នុងផ្នែកទី២ យើងបានឃើញហើយនូវទិដ្ឋភាពខ្លះ និងទម្រង់ខ្លះនៃយន្តការសន្តិសុខតំបន់ដែលមាន ។ តាម ពិតទៅគឺមានច្រើន ហើយនិងមានទិដ្ឋភាពប្លែកៗពីគ្នា ប៉ុន្តែនេះគ្រាន់តែជាទម្រង់ធំៗ ហើយដែលយើងឃើញមានការ ខិតខំនូវការរត់រកគ្នាសម្រាប់ពិនិត្យ និងដោះស្រាយដើមី្បដាក់ចេញនូវវិធានការសម្រាប់សន្តិសុខ ស្ថិរភាព និងអភិវឌ្ឍ នៅក្នុងតំបន់ ។

        ១ កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន

         ខ្ញុំអាចបង្ហាញជូនថា សហគមន៍សន្តិសុខអាស៊ានរបស់យើង ប្រសិនបើយើងពិនិត្យទៅក្នុងធម្មនុញ្ញអាស៊ាន ដែលបាន អភវិឌ្ឍសំដៅការសម្រេចបានការកសាងសហគមន៍អាស៊ាន ឆ្នាំ២០១៥ គឺមានន័យទូលំទូលាយ លក្ខណៈ ប្រាកដប្រជា និងមានមូលដ្ឋានគ្រប់គ្រាន់ ។ ដើមី្បសម្រេចឲ្យបានសហគមន៍អាស៊ាន ឆ្នាំ២០១៥ នោះ គឺមានសសរ សម្ភបី ដូចដែលយើង បានដឹងហើយពាក់ព័ន្ធជាមួយនឹងការកសាងសហគមន៍សន្តិសុខ-នយោបាយអាស៊ាន (APSC) ។ ក្នុងនោះគឺវិស័យការពារ ជាតិ និងសន្តិសុខត្រូវមានការចូលរួមយ៉ាងសកម្ម ។ បន្តមក គឺសសរស្តម្ភទី២ ពាក់ព័ន្ធ ជាមួយនឹងសហគមន៍សេដ្ឋកិច្ចអាស៊ាន ហើយជាថ្មីម្តងទៀតក្រុមការងារសេដ្ឋកិច្ចនេះ ពិតជាមានការឧទ្ទេសនាមនៅទី នេះរួចហើយ ខ្ញុំនឹងមិនមានយោបល់ច្រើននឹងបញ្ហានេះទេ ។ ចុងក្រោយ គឺពាក់ព័ន្ធជាមួយនឹងសហគមន៍សង្គមវប្បធម៌ អាស៊ាន ។ ដូច្នេះសហគមន៍ទាំងបីនេះ គឺត្រូវតែ ធ្វើឲ្យបានសម្រេចក្នុងឆ្នាំ២០១៥ ក្នុងការកសាងសហគមន៍អាស៊ាន ។

         នៅក្នុងសហគមន៍នីមួយៗ យើងមានឯកសារគោល (Blueprint) ដែលបានធ្វើវិវេចនារាល់ ០៣ ឆ្នាំម្តង ដើមី្ប គិតគូរអំពី ផែនការដាក់ចេញ និងការបំពេញកម្មវិធីការងារដែលបានធ្វើពីមុនមក ។ ក្នុងកិច្ចការជាប្រធានរបស់អាស៊ាន ឆ្នាំ២០១២ នេះ គោលបំណងដ៏សំខាន់ គឺបានសម្រេចរួចហើយ ដែលក្នុងកិច្ចប្រជុំកំពូលអាស៊ាន បានលើកបញ្ជាក់ ហើយ ខ្ញុំអាចលើកយ៉ាងខ្លីថា យើងនឹងបន្តកសាងដើមី្បទៅកសាងសហគមន៍អាស៊ាន ដើមី្បធានាសន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់របស់យើង ។ ដូច្នេះយើងអាចនឹងធ្វើការលើកកម្ពស់តួនាទីរបស់អាស៊ាន ជាសហគមន៍មួយដែលមាន លក្ខណៈជាសហគមន៍សកលរបស់ប្រទេសនីមួយៗ ។

        កិច្ចប្រជុំ ADMM គឺជាយន្តការផ្នែកការពារជាតិខ្ពស់បំផុតនៅក្នុងអាស៊ាន ។ កិច្ចប្រជុំ ADMM ប្រារព្ធទៅជា រៀងរាល់ឆ្នាំ ដើមី្បជម្រុញកិច្ចពិភាក្សា និងការផ្លាស់ប្តូរទស្សនៈលើបញ្ហា និងការប្រឈមសន្តិសុខ និងវិស័យការពារជាតិ ដែលកំពុងប្រឈម នៅក្នុងតំបន់ ។ កិច្ចប្រជុំ ADMM មានគោលបំណងជម្រុញទំនុកចិត្ត និងការជឿជាក់ទៅវិញទៅមក តាមរយៈការយល់ឲ្យកាន់តែច្បាស់ និងស៊ីជម្រៅថែមទៀតទៅលើការប្រឈមសន្តិសុខនានា ក៏ដូចជាការការបង្កើននូវ តម្លាភាព និងភាពបើកចំហ ។

        កិច្ចប្រជុំ ADMM លើកទី១ បានចាប់ផ្តើមនៅ ម៉ាឡេស៊ី នៅឆ្នាំ២០០៦ ហើយមានកិច្ចប្រជុំបន្តបន្ទាប់មក ។ ឆ្នាំ នេះ គឺជាកិច្ចប្រជុំលើកទី៦ របស់កិច្ចប្រជុំ ADMM ដែលប្រារព្ធទៅនៅប្រទេសកម្ពុជា ។ កម្ពុជា ដែលជាប្រធាននៃកិច្ច ប្រជុំនឹងជម្រុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៅលើផ្នែកសន្តិសុខ និងការពារជាតិ ជាពិសេសជម្រុញការអនុវត្ត ជាក់ស្តែង ។

        គោលដៅសំខាន់ៗរបស់កិច្ចប្រជុំ ADMM រួមមាន ៖

        ក. ជម្រុញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់តាមរយៈកិច្ចពិភាក្សា សហការលើវិស័យសន្តិសុខ និងការពារជាតិ

        ខ.ផ្តល់នូវមគ្គុទេស៍ទៅដល់កិច្ចពិភាក្សា និងសហការក្នុងចំណោមមន្រ្តីយោធា និងការពារជាតិជាន់ខ្ពស់អាស៊ាន និងដៃគូសន្ទនា

        គ.ជម្រុញការជឿទុកចិត្តគ្នាទៅវិញទៅមក តាមរយៈការយល់គ្នាលើវិស័យសន្តិសុខ និងការពារជាតិ ក្នុងស្មារតី តម្លាភាព និងភាពបើកចំហ

        ឃ. ចូលរួមចំណែក ដើមី្បសម្រេចបាននូវសហគមន៍សន្តិសុខ-នយោបាយអាស៊ាន ។

        ២ កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន បូក

         កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM Plus) គឺជាកិច្ចសហប្រតិបត្តិការ ដ៏ធំជាងគេក្នុងចំណោម រដ្ឋមន្រ្តីការពារជាតិប្រទេសអាស៊ានទាំង១០ និងប្រទេសបូកទាំង៨ ដែលដៃគូសន្ទនាក្នុងកិច្ចការអាស៊ាន ដែលរួមមាន ចិន រូស្ស៊ី សហរដ្ឋអាមរិក ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន អូស្រា្តលី និងញ៉ូវហ្សេលែន ។ បណ្តាប្រទេសទាំងនេះបាន ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការសន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាទូទៅពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោកផងដែរ ។ ក្នុងតួនាទីជាផ្នែកមួយដ៏មានសារៈសំខាន់នៅក្នុងរចនាសម្ព័ន្ធសន្តិសុខនៅក្នុងតំបន់ ដែល មានលក្ខណៈចំហកិច្ចសន្ទនាប្រកបដោយការស្ថាបនា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM Plus) មាន តួនាទីស្នូលជាវេទិកាសម្រាប់កិច្ចសហ- ប្រតិបត្តិការនៃការអនុវត្តន៍ជាក់ស្តែងប្រកបដោយប្រសិទ្ធភាព និង ប្រកបដោយ អត្ថន័យនៅក្នុងទំនាក់ទំនងរវាងប្រទេស អាស៊ានជាមួយនឹងបណ្តាប្រទេសក្រៅតំបន់ ទៅលើវិស័យកិច្ចការការពារជាតិ និងសន្តិសុខ ។

        ដោយក្លាយជាវេទិកាមួយ សម្រាប់ការផ្លាស់ប្តូរនូវប្រភពធនធានការពារជាតិ រវាងប្រទេសជាសមាជិកអាស៊ាន និង ដៃគូសន្ទនាកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) គឺជាឱកាសមួយដែលប្រទេសសមាជិកអាស៊ាន ទាំង ឡាយរួមទាំងកម្ពុជា ដើម្បីឈានទៅរកការទាក់ទងលើផ្នែកធនធាន និងបទពិសោធន៍របស់ប្រទេសដៃគូសម្រាប់ដោះ ស្រាយបញ្ហាសន្តិសុខនានានៅក្នុងវេទិកាជាពិសេស បញ្ហាប្រឈមលើសន្តិសុខមិនមែនប្រពៃណី ដូចជាការឆ្លើយតប ទៅនឹងការប្រឆាំង ភេរវកម្ម ចោរសមុទ្រ គ្រោះមហន្តរាយ ។ ល ។ ទន្ទឹមនឹងការប្រុងប្រៀបរួចជាស្រេចក្នុងការចែក រំលែកធនធាន បទពិសោធន៍ និងថាមពលកម្លាំងនានា ជាមួយនឹងដៃគូសន្ទនា ដើម្បីបង្កើនការចូលរួមនិងការ បំពេញតួនាទីការពារជាតិទាំងក្នុងតំបន់ និងអន្តរជាតិ ។

         យើងសង្កេតឃើញថាក្នុងទំនាក់ទំនងរវាង ADMM និងADMM បូក ចំណុចមួយចំនួននូវគោលបំណងរបស់ ADMM បូក គឺដើម្បីផ្ដល់ប្រទេសអាស៊ាន និងដៃគូសម្រាប់ការបង្កើនការជឿជាក់របស់ខ្លួនក្នុងទំនាក់ទំនងក្នុងវិស័យ ស្ថាប័នការពារជាតិ តាមរយៈការបង្កើនកិច្ចសន្ទនា និងតម្លាភាពក្នុងគោលដៅរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់តាម រយៈកិច្ចសហប្រតិបត្តិការ វិស័យការពារជាតិ និងសន្តិសុខដើម្បីឆ្លើយតបនឹងការប្រឈមសន្តិសុខឆ្លងដែន ដែលរួម ចំណែកដើម្បីឲ្យសម្រេចបាននូវសហគមន៍សន្តិសុខ នយោបាយអាស៊ាន ។

        ជម្រុញការលើកកម្ពស់ និងកិច្ចសហប្រតិបត្តិការរវាងកិច្ចការសន្តិសុខការពារជាតិក្នុងចំណោមបណ្ដាប្រទេស ក្នុង ADMM-បូក និងយន្តការនានា ដើម្បីពង្រឹងលទ្ធភាព និងប្រសិទ្ធភាពឆ្លើយតបជាមួយនឹងការលេចចេញឡើងនូវ បញ្ហាប្រឈមផ្នែកសន្តិសុខក្នុងរយៈពេលខ្លី និងប្រមូលផ្ដុំគំនិតផ្ដួចផ្ដើមសម្រាប់ឆ្លើយតបនឹងសន្តិសុខមិនមែនប្រពៃណី ។ កិច្ចសហប្រតិបត្តិការនេះនឹងមានគោលដៅសម្រាប់ធ្វើឲ្យបង្កើនថែមទៀតនូវលទ្ធភាព និងសមត្ថភាពលើវិស័យការ ពារជាតិ និងសន្តិសុខ របស់ប្រទេសនីមួយៗ ដើម្បីធានានូវសន្តិសុខជាតិរបស់ខ្លួនផងដែរ ។

        សមាជិករបស់ ADMM បូក នឹងបង្កើនទំនាក់ទំនងកិច្ចការពារជាតិក្នុងមូលដ្ឋាននៃការគោរពទៅលើឯករាជ្យ ភាព អធិបតេយ្យភាព បូរណភាពទឹកដី និងសារប្រយោជន៍នៃគ្នាទៅវិញទៅមក នៅក្នុងគម្រោងនៃរដ្ឋធម្មនុញ្ញ និងអង្គការសហ ប្រជាជាតិ និងច្បាប់អន្តរជាតិ ។ ប្រទេសនានា ទាំងអស់ត្រូវការបង្ហាញជា សាធារណៈ និងតម្លាភាព នូវនយោបាយការពារជាតិ របស់ខ្លួនដើម្បីផ្ដល់នូវជំនឿគ្នាទៅវិញទៅមក និងរក្សាបាននូវសុគតភាព នៃនយោបាយការ ពារជាតិ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព និងវិស័យការពារជាតិនិងបង្ហាញនូវឯកសារមគ្គទេសគ៍ ដែលមិនប្រើប្រាស់ កម្លាំងប្រដាប់អាវុធ និងការគំរាមកំហែង ដោយកម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ព្រមទាំងខិតខំដោះស្រាយនូវការខ្វែង យោបល់គ្នា និងជម្លោះតាមបណ្ដាប្រទេសដោយសន្តិភាព ។

        ទី១ គេអាចសង្កេតឃើញលក្ខណៈវិនិច្ឆ័យដ៏គួរឲ្យកត់សម្គាល់របស់ ADMM បូក គឺការបង្កើតឡើងនូវភាព ខុសគ្នានៃដំណើរការ សំដៅធ្វើឲ្យមានការអនុវត្តន៍ជាក់ស្ដែងដើម្បីសម្រេចបានលទ្ធផលពិតប្រាកដក្នុងភាគីនីមួយៗ សម្រាប់កិច្ចសហ ប្រតិបត្តិការ និង សហការដែលមានការទទួលខុសត្រូវ និងស្ថិរភាពក្នុងតំបន់ ។ ដំបូងបំផុតគឺភាព ខុសគ្នានូវកម្រិតនៃការអភិវឌ្ឍន៍សមត្ថភាពលើវិស័យការពារជាតិលើប្រទេសនីមួយៗមាន ហើយADMM បូក នឹងមាន ទំនាក់ទំនងជាមួយបណ្ដាប្រទេសនានានោះ ដើម្បីផ្ដល់សក្តានុពលវិស័យការពារជាតិហើយនឹងជួយទាំងកម្រិតមធ្យម ដល់ប្រទេសដែលមានលក្ខណៈតម្រូវការ ។

       ទី២ ប្រការដែលគួរឲ្យចាប់អារម្មណ៍ ADMM បូក គឺវេទិកាដែលមានលក្ខណៈស្ថាបនាដើម្បីការកសាងជំនឿ របស់ប្រទេសនានា ហើយព្រឹត្តការណ៍នៃការប្រជុំរដ្ឋមន្រ្តីការពារជាតិនិងមេបញ្ជាការកងទ័ពអាស៊ានដែលតំណាងដោយ កម្លាំងខាងផ្នែកយោធារបស់ប្រទេសនីមួយៗដែលបានអង្គុយជុំគ្នាដើម្បីជជែកនិងធ្វើកិច្ចសហប្រតិបត្តិការ គឺជាការ បញ្ជាក់នូវជំនឿជឿជាក់ ស្ថិរភាព និងការអភិវឌ្ឍន៍គឺជាទិដ្ឋភាព និងអត្តសញ្ញាណដ៏សំខាន់ទៅដល់វេទិកា នៅក្នុងតំបន់ ដូចជាវេទិកាតំបន់អាស៊ាន (ARF) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (East Asia Summit) និងកិច្ចប្រជុំអាស៊ាន បូក ព្រម ទាំងកិច្ចសន្ទនាសាំងគ្រីឡា (Shangri-La Dialogue) ផងដែរ ដែលនឹងចូល រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុង ការកសាងជំនឿ និងការរក្សា សន្តិភាព ស្ថិរភាព និងកិច្ចការដ៏មានសារៈសំខាន់ដែលបានអនុវត្តនៅក្នុងតំបន់។

      ទី៣ ADMM បូក គឺជាវេទិកាបើកចំហ និងតម្លាភាព ព្រោះថានៅក្នុង ADMM បូក អ្នកចូលរួមមតិទាំងឡាយត្រូវតែបង្ហាញជាសាធារណៈនូវគោលបំណងរបស់ខ្លួននៅក្នុងតំបន់ដែលនឹងត្រូវដំណើរការទៅតាមនោះ ។ បណ្ដាសមា ជិកអ្នកចូលរួម ក្នុងតំបន់នឹងបង្ហាញនូវទស្សនវិស័យនិងគោលជំហររបស់ខ្លួនដែលមានភាពខុសៗគ្នាទាំងការយល់ដឹង និង វិធានការព្រមទាំងតម្រូវការគឺក្ដាប់បានដោយយកចិត្តទុកដាក់នូវប្រធានបទនានាដែលមានសារៈសំខាន់ និងភាព សកម្មក្នុងការជជែកគ្នា ហើយមានលក្ខណៈសមស្របទទួលយកបាននូវដំណោះស្រាយផ្សេងៗ ។ មិនត្រឹងតែប៉ុណ្ណោះ កសាងការជឿ ជាក់នេះ គឺតាមរយៈការ បង្កើននូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទៅលើផ្នែកអនុវត្តលើទីលាន។

      កិច្ចប្រជុំADMM បូក លើកទី១ គឺបានរៀបចំរួចមកហើយនៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងពាក់កណ្ដាល ខែតុលា ឆ្នាំ២០១០ ហើយសារៈសំខាន់នៃកិច្ចការទាំងអស់នេះគឺមានការចូលរួមជាមួយគ្នា ហើយក៏យើងបានឃើញថាក៏មាន ការសម្រេចក្នុងកិច្ចដំណើរការមន្រ្តីយោធាជាន់ខ្ពស់របស់ ADSOM-បូក ហើយកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ សម្រាប់កិច្ចប្រជុំនេះ ។ ក្នុងការអនុវត្តន៍កិច្ចការរបស់ខ្លួនយើង ឃើញថាមានការវិវត្តន៍យ៉ាងសំខាន់ នៅក្នុងកិច្ចដំណើរការរបស់ ADSOM-Plus នេះដែលបម្រើឲ្យ ADMM បូក លើវិស័យទាំង៥ ដែលមានកិច្ចសហ ប្រតិបត្តិការ និងការអនុវត្តន៍ជាក់ស្ដែងនឹង ដាក់ឲ្យដំណើរការក្នុងរយៈពេល ០១ឆ្នាំប៉ុណ្ណោះ ហើយដែលមានការស្ទុះ ស្ទាយ៉ាងលឿនក្នុងការធ្វើឲ្យមានការអនុវត្តជាក់ស្ដែងទៅលើវិធាននានា ដែលប្រទេសដៃគូបានរួមចំណែកជាមួយគ្នា ។

       II សារៈសំខាន់នៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ២០១២ (ADMM 2012)

ចំណុចពិសេសដែលខ្ញុំបានលើកបញ្ជាក់រួមមកហើយនូវទិដ្ឋភាពទី១ ស្តីពីបញ្ហាសន្តិសុខ ដែលខ្ញុំបានលើកយ៉ាង សង្ខេប ហើយផ្នែកទី២ស្តីពីយន្តការសន្តិសុខតំបន់ដែលមាន និងផ្នែកទី៣ ស្តីពីយន្តការ ADMM និង ADMM-បូក ដែលជាក្នុងផ្នែកនៃយន្តការតំបន់ ។ ឥឡូវយើងពិនិត្យនៅក្នុងពេលដែលយើងធ្វើជាម្ចាស់រឿងនៃកិច្ចប្រជុំ គឺជាប្រធាននៃ អង្គប្រជុំនេះយើងមានគោលដៅយ៉ាងណា? ហើយយើងនឹងធ្វើឲ្យសម្រេចបាននូវអ្វី? ដើមី្បធ្វើឥឲ្យយន្តការតំបន់មាន សារប្រយោជន៍ និងបន្តនូវនិរន្តភាពរបស់ខ្លួនឲ្យមានប្រសិទ្ធភាព ។

       ក្នុងដំណើរការនៃកិច្ចប្រជុំរបស់យើង ពេលធ្វើជាប្រធាននៃកិច្ចប្រជុំ ADMM នេះ យើងមានការរៀបចំប្រជុំច្រើន ដែលកិច្ចប្រជុំខ្លះគឺចាំបាច់ត្រូវធ្វើនៅក្នុងប្រទេស និងកិច្ចប្រជុំមួយចំនួនទៀតត្រូវមានការសហការ ធ្វើជាសហប្រធាននៅ ក្រៅប្រទេស ។ កិច្ចប្រជុំទាំងអស់នោះគឺមានចំនួនជាង ៥០ ហើយបើសិនបើយើងចែកនៅក្នុងរយៈពេល ១២ ខែក្នុង ០១ ឆ្នាំ យើងឃើញថា រាល់ខែ គឺយើងឃើញមានកិច្ចប្រជុំពាក់ព័ន្ធ ជាមួយនឹងផ្នែកសន្តិសុខនេះ ទាំងផ្នែកជើងទឹក ជើងគោក ជើងអាកាស ផ្នែកចារកម្ម ផ្នែកវេទិកាតំបន់អាស៊ាន ផ្នែកល្បាតនានាក្នុងវិស័យសន្តិសុខសមុទ្រ ជាដើម ។ ល ។ ចំពោះកិច្ចការការពារជាតិដោយឡែក ប្រតិទិនការងារយើងអាចឃើញនៅក្នុងរបាយការណ៍និងព្រឹត្តិការណ៍ ដែលបានផ្សាយជាបន្តបន្ទាប់រួមមកហើយ គឺកិច្ចប្រជុំកម្រិតវេទិកាតំបន់អាស៊ាននៃកិច្ចសន្ទនាមន្រ្តីយោធា ដែលធ្វើសហ ប្រធានជាមួយញូវហ្សឺឡេន ក្នុងខែធ្នូ ឆ្នាំ ២០១១ កិច្ចប្រជុំកម្រិតក្រុមការងារ ដែលបានធ្វើនៅក្នុងខែកុម្ភៈ ឆ្នាំ២០១២ កិច្ចប្រជុំក្រៅផ្លូវការ អគ្គមេបញ្ជាការកងទ័ពអាស៊ាន ធ្វើនៅថ្ងៃទី២៨ ដល់ ៣០ ខែមីនា ឆ្នាំ២០១២ បន្ទាប់មកមាន កិច្ចប្រជុំបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន ដែលបានធ្វើនៅដើមខែមេសា ឆ្នាំ២០១២ នៅសៀមរាប រួមទាំងកិច្ចប្រជុំ ADSOM និង ADSOM-បូក បានធ្វើនៅចុងខែមេសា ឆ្នាំ២០១២ កន្លងមកនេះ សម្រាប់ជាមូល ដ្ឋាននៃកិច្ចប្រជុំរបស់យើង ។ នៅក្នុងខែ ឧសភានេះ នាសប្តាហ៍ក្រោយនេះ មានវេទិកាតំបន់អាស៊ាននៃសន្និសីទនយោបាយ សន្តិសុខអាស៊ាន (ARF ASPC) នៅទី ក្រុងភ្នំពេញ និងវេទិកាតំបន់អាស៊ាននៃកិច្ចសន្ទនាមន្រ្តីយោធា ដែលនៅអមជាមួយគ្នា ដើម្បីភ្ជាប់ជាមួយនឹងវេទិកាតំបន់ អាស៊ាននៃមន្រ្តីជាន់ខ្ពស់ (ARF SoM) របស់ក្រសួងការបរ ទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយឡែកកិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិអាស៊ាន នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២ ។ យើងនឹងរៀបចំកិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិអាស៊ានក្រៅផ្លូវការ នៅសៀមរាប នៅក្នុងអំឡុងខែតុលា បន្តទៅទៀត ។

        ខ្ញុំអាចបញ្ជាក់ជូនថា នៅរាល់ការរៀបចំកិច្ចប្រជុំទាំងអស់ យើងខិតខំឲ្យបានសម្រេចនិងសមិទ្ធិផលនានា ឧទាហរណ៍៖ ការអនុវត្តនូវផែនការការងារ ០៣ ឆ្នាំ របស់កិច្ចប្រជុំ ADMM នេះ គឺយើងត្រូវតែធ្វើនៅក្នុងក្របខ័ណ្ឌ នៃការកំណត់ភារកិច្ច និងការដាក់ចេញនូវផែនការ និងការចូលរួមក្នុងការកសាងវិស័យនានា ដែលរៀបចំហើយដូចជា បណ្តាញមជ្ឈមណ្ឌលរក្សា សន្តិភាពអាស៊ាន ដែលយើងត្រូវធ្វើ ហើយកំពុងតែបំពេញការងារនេះ យ៉ាងសកម្មដោយខ្លួន យើងផងដែរ ។ នៅក្នុងការលើកកម្ពស់កិច្ចការនេះ រួមទាំងការធ្វើនៅក្របខ័ណ្ឌនៃការអនុវត្តជាក់ស្តែងជាមួយនឹង ប្រទេស បូកនូវលំហាត់ហ្វឹកហ្វឺននានា ។

       នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការពារជាតិលើកទី៦នេះ នឹងត្រូវមានការវាយតម្លៃយ៉ាងល្អផងដែរ សម្រាប់ការអនុវត្តន៍ ជាមូលដ្ឋានឲ្យកិច្ចប្រជុំនៅក្នុងADMM បូកលើកទី២ នៅប្រទេសប៊្រុយណេនាពេលខាងមុខ ។ ដូច្នេះក្នុងពេលកម្ពុជាធ្វើជាម្ចាស់ ផ្ទះលើកនេះ ទោះបីជាមិនចំវេណដើម្បីរៀបចំកិច្ចប្រជុំ ADMM បូកក៏ដោយ ក្រៅអំពីការប្រុងប្រៀបនានាសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិយើងក៏បានពិចារណានូវខ្លឹមសារ និង វិធានកម្មវិធីប្រតិទិនសម្រាប់ដំណើរនៃការកិច្ច ប្រជុំរដ្ឋមន្រ្តីការពារជាតិ បូកលើកទី២ និងរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី៧ នៅប្រទេសប្រ៊ុយណេដោយមានការ ឯកភាព និងអនុម័តខ្ពស់ ។

 

       ក្នុងឆ្នាំនេះ បាវចនារបស់កម្ពុជា ជាប្រធានអាស៊ាន គឺ “ សហគមន៍មួយ វាសនាតែមួយ” ។ សម្រាប់វិស័យ ការពារជាតិ គឺបានលើកឡើង នូវបាវចនាស្តីពី “ការលើកកម្ពស់ការឯកភាពអាស៊ាន ដើមី្បសហគមន៍មួយដែលមាន សុខដុមនីយកម្ម និងសន្តិសុខ “ ។ កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ដែលនឹងប្រព្រឹត្តឡើងនៅចុងខែនេះ គឺមានន័យ យ៉ាងសំខាន់ នៅក្នុងការ រួមចំណែកជាមួយនឹង ការកសាងសហគមន៍អាស៊ានទាំងមូល ។ ដូច្នេះមានន័យថា កិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) នៅក្នុងឆ្នាំ២០១២ គឺសំដៅទៅលើការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ដើមី្ប ដោះស្រាយនូវបញ្ហានានា ដែល មាននៅក្នុងលក្ខណៈតំបន់ជាតិ និងកិច្ចការសន្តិសុខសកល ។ ក្រៅពីនេះ នឹងប្រមូល ផ្តុំទៅលើកិច្ចសហប្រតិបត្តិការអុវត្ត ជាក់ស្តែង ចំពោះកងកម្លាំងប្រដាប់អាវុធ របស់យើង ។

       យើងអាចឃើញចំណុចសំខាន់ៗ ដែលបានលើកឡើងដោយកិច្ចការការពារជាតិ ដែលនឹងប្រជុំនៅចុងខែនេះ ។ នៅក្នុងនោះ គឺមានការប្រមូលផ្តុំក្នុងការផ្លាស់ប្តូរយោបល់លើទស្សនវិស័យសំខាន់ៗ ដែលមាននៅក្នុង កិច្ចការសន្តិសុខ នេះ ហើយនិងកិច្ចការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការអនុវត្តការងារជាក់ស្តែង ព្រមទាំងការជម្រុញ ឲ្យមានការអនុវត្តន៍នូវការលើកទស្សនទានថ្មីស្តីពី ការបង្រួមរយៈពេលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM-Plus) ពី០៣ ឆ្នាំ មក ០២ឆ្នាំ ឈរលើមូលហេតុច្បាស់លាស់ គឺសំដៅធ្វើយ៉ាងណាឲ្យមានកិច្ចសហប្រតិបត្តិ ការកើនឡើង ។

      -សនិទានភាពនៃការធ្វើវិវេចនាឯកសារទស្សនទាន

ទម្រង់ដើមរបស់កិច្ចប្រជុំ ADMM-បូក ដែលបានអនុម័តនៅរដ្ឋធានីហាណូយ កាលពីឆ្នាំ២០១០ កំណត់ថាកិច្ចប្រជុំ ADMM-បូក ត្រូវធ្វើឡើងក្នុងរយៈពេល ០៣ ឆ្នាំម្តង ។ រយៈពេលនេះ ត្រូវបានចាត់ទុកថាជារយៈ ពេលមួយសមស្រប តាមសភាពការណ៍ពីមុន ហើយដោយសង្កេតឃើញថាទំនាក់ទំនងរវាងអាស៊ាន និងប្រទេសបូក កាន់តែជិតស្និតឡើង និងភាពចាំបាច់នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខនៅក្នុងតំបន់ ។ ដូច្នេះយើងបានបង្កើតឯកសារ ទស្សនទានមួយដើម្បីផ្លាស់ប្តូរកិច្ចប្រជុំ ADMM-បូក ពី ៣ឆ្នាំ មក២ឆ្នាំវិញ ។ ការផ្លាស់ប្តូរនេះ គឺផ្អែកលើមូលហេតុដូច ខាងក្រោម៖

      -ដោយសង្កេតឃើញអំពីកិច្ចសហការយ៉ាងមានប្រសិទ្ធភាពពីសំណាក់ប្រទេសបូក មិនតែប៉ុណ្ណោះយើងត្រូវការពិគ្រោះ យោបល់រវាងអាស៊ាន និងប្រទេសដៃគូឲ្យបានញឹកញាប់ ដើម្បីប្រែក្លាយទស្សនទានឲ្យទៅជាការអនុវត្តន៍ ជាក់ស្តែង

      -ងាយស្រួលថែមទៀត ក្នុងការតាមដានការអនុវត្តន៍របស់ក្រុមការងារជំនាញ (EWGs) លើវិស័យទាំង ៥ គឺ សន្តិសុខលំហសមុទ្រ វេជ្ជសាស្រ្តយោធា ជំនួយមនុស្សធម៌និងសង្គ្រោះគ្រោះមហន្តរាយ ប្រតិបត្តិការរក្សា សន្តិភាព និងប្រឆាំងភេរវកម្ម ។

      -ព្រមទាំងការកើនឡើងនូវភាពស្មុគ្រស្មាញនៃបញ្ហាសន្តិសុខក្នុងតំបន់ និងតម្រូវការជាចាំបាច់ក្នុងការពង្រឹងកិច្ច សហប្រតិបត្តិការសន្តិសុខប្រកបដោយការអនុវត្តន៍ជាក់ស្តែង ។

       ថ្វីត្បិតតែមានការផ្លាស់ប្តូរទម្រង់ថ្មីនៃកិច្ចប្រជុំ ADMM បូក ពី ៣ឆ្នាំ មក ២ឆ្នាំ គឺយើងរក្សាពេលវេលានៃកិច្ចប្រជុំ ក្រុមការងារ ADSOM-Plus WG / ADSOM-Plus នៅដដែល ។ សម្រាប់កិច្ចប្រជុំ ADMM-បូក ដែលមានរយៈពេល ២ឆ្នាំម្តង អាចមានការលំបាកតិចតួចពាក់ព័ន្ធនឹងការធ្វើជាប្រធាននៃកិច្ចប្រជុំ។ ដោយរដ្ឋជាសមាជិកអាស៊ានមានចំនួន ១០ ប្រទេស ហើយបើយើងធ្វើតាមលំដាប់នៃតួរអក្សរ គឺមានតែប្រទេសចំនួន ៥ ប៉ុណ្ណោះ ដែលអាចធ្វើជាប្រធាន ADMM-បូកបាន ។ ដូច្នេះកិច្ចប្រជុំរដ្ឋមន្រ្តីការពារអាស៊ាន (ADMM) ត្រូវធ្វើការសម្រេចចិត្តជាថ្មី អំពីទំរង់នៃពេលវេលា កិច្ចប្រជុំរដ្ឋមន្រី្តការពារជាតិអាស៊ាន-បូក (ADMM-Plus) ឲ្យបានមុនឆ្នាំ ២០២១ ដើម្បីបង្កលក្ខណៈឲ្យរដ្ឋជាសមាជិក អាស៊ានទាំងអស់ មានឱកាស ធ្វើជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន បូក ។

      សរុបសេចក្តីមក ការធ្វើបំរែបំរួលរយៈពេលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក នឹងជំរុញឲ្យមានការ ប្រា ស្រ័យទាក់ទងគ្នាកាន់តែជិតស្និតថែមទៀត ជាពិសេសកិច្ចសហប្រតិបតិ្តការលើវិស័យ យោធា និងយោធា ព្រមទាំងអាចជួយគ្នាទៅវិញទៅមក ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈម ដូចជា សន្តិសុខមិនមែនប្រពៃណី ជាពិសេសបញ្ហា ជំនួយសង្រ្គោះគ្រោះមហន្តរាយ ដែលបាននិងកំពុងកើតមានក្នុងតំបន់ ក៏ដូចជាសកលលោកនាពេលបច្ចុប្បន្ន ។ ម្យ៉ាង ទៀតការផ្លាស់ប្តូរនេះ នឹងរួមចំណែកក្នុងការសម្រេចគោលដៅនៃកិច្ចសហប្រតិបត្តិការប្រកបដោយការអនុវត្តជាក់ស្តែង ។

    លទ្ធផលនិងជោគជ័យនៃកិច្ចប្រជុំ ADMM លើកទី៦នេះ តាមការរំពឹងទុកដ៏មុតមាំ គឺជាការឈានទៅមុខមួយ ជំហានទៀតដ៏មានសារៈសំខាន់ក្នុងសកម្មភាពដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនៃវិស័យការពារជាតិ និងសន្តិសុខ នៅ ក្នុងតំបន់ផង រួមទាំងកិច្ចការងារជាមួយដៃគូ ដែលមានការ រៀបចំនៅក្នុងការប្រជុំADSOM-Plus លើកទី ២ នាពេល ខាងមុខ ។ នេះគឺជាជំហាននៃការរីកចម្រើន ហើយដែលជាការឆ្លើយតបនឹងឆន្ទៈ គោលបំនង និងការប្តេជ្ញាចិត្ត នយោបាយរួមទាំងកិច្ចការសាមគ្គីជាតិរបស់អាស៊ាន ហើយក៏ជាលទ្ធផលនៃការប្រុងប្រៀបយ៉ាងល្អជាមួយនឹងការខិត ខំប្រឹងប្រែងរួមគ្នាជាមួយសមាជិក អាស៊ានទាំងអស់ ។

     ម្យ៉ាងវិញទៀត ឯកសារទាំងអស់នេះគឺជាកិច្ចសហប្រតិបត្តិការ រវាងប្រទេសអាស៊ាន និង ដៃគូសន្ទនារបស់ខ្លួន ដើម្បីកំណត់គោលដៅសំខាន់ៗប្រែក្លាយន្តការADMMបូកកាន់តែមានប្រសិទ្ធភាពនៅក្នុងដំណើរការ ។ ជាងនេះទៅ ទៀតដំណើរទាំងឡាយ ដែលបានព្រមព្រៀងដើម្បីធ្វើការកំណត់នូវគោលដៅសំខាន់ៗ សម្រាប់បម្រើឲ្យកិច្ចប្រជុំរបស់ អាស៊ានADMM និង ADMM បូក តាមរយៈឯកសាររបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការរៀបចំ Website និង ឯកសារមគ្គុទេសគ៍ ក្នុងកិច្ចដំណើរការរៀបចំ ធ្វើជាម្ចាស់ផ្ទះជាដើម។

      យើងក៏មានការអបអរសាទរយ៉ាងខ្លាំងផងដែរចំពោះកិច្ចប្រជុំ ADMM បូក ដោយប្រទេសវៀតណាមកាលពីឆ្នាំ ២០១០ បានលើកឡើង និងបានអនុម័តនូវគោលការណ៍សំខាន់ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទាំង ៥ វិស័យ នៅ ក្នុងកិច្ចប្រជុំ ADMM-បូក ។ វិស័យនានាសំខាន់នោះគឺទាក់ទងជាមួយនឹងសន្តិសុខលម្ហសមុទ្រ ប្រឆាំងភេរវកម្ម ជំនួយ មនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ សុខាភិបាលយោធា និងកិច្ចប្រតិបត្តិការរក្សាសន្តិភាព ។ វិស័យទាំង ០៥ នេះ យើងក៏បានព្រមព្រៀងគ្នាក្នុងឋានៈជាប្រធានអាស៊ាន និងប្រទេសជាដៃគូ ដើមី្បចូលរួមក្នុងការពិនិត្យទៅលើចំណុច ពិសេសៗផ្ទាល់ ។ ឧទាហរណ៍ ៖ ក្នុងវិស័យសន្តិសុខលម្ហសមុទ្រ ត្រូវដាក់ក្នុងកម្មវិធីរវាងម៉ាឡេស៊ី និងអូស្ត្រាលី ចំពោះការប្រឆាំងភេរវកម្ម គឺត្រូវផ្តល់ជូនឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក ដើមី្បរៀបចំកិច្ចការទាំងអស់នេះ ចំណែកឯ ផ្នែកជំនួយមនុស្សធម៌និងសង្រ្គោះគ្រោះមហន្តរាយត្រូវបានឲ្យវៀតណាម និង ចិន រីឯកិច្ចប្រតិបត្តិ ការរក្សាសន្តិភាព ជូន ទៅឲ្យហ្វីលីពិន និងញូវហ្សីលេន ដោយឡែកសុខាភិបាលយោធា គឺមានសឹង្ហបុរី និងជប៉ុន ។ ដូច្នេះ យើងឃើញថាសហគមន៍អាស៊ាន គឺមានតំណាងមួយ ហើយដៃគូគឺមានតំណាងមួយនៅក្នុងការពិនិត្យ និងធ្វើសហប្រធានទៅលើ វិស័យនីមួយៗ ដែលត្រូវរួមគ្នាក្នុងការសាងឯកសារផែនការ និងការអនវុត្តន៍ជាក់ស្តែង ។

       អ្វីដែលយើងនឹងត្រូវដំណើរការ គឺការខិតខំរៀបចំនូវឯកសារទស្សនទាន ដើមី្បឲ្យមានការព្រមព្រៀងក្នុង ១៨ ប្រទេសនេះឲ្យក្លាយជាកម្មវិធីមួយដែលអាចដំណើរការអនុវត្តបានទាំងអស់គ្នា នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីការ ពារជាតិ អាស៊ាន-បូក (ADMM-Plus) ។ ពេលប្រជុំលើកមុន ដែលយើងបានធ្វើ ដោយយោង តាមរបាយការណ៍ នៃការលើកឡើងយើងឃើញថា កិច្ចការសម្រាប់ប្រជុំជាបន្តនៅក្នុងការប្រុងប្រៀបនេះ តាមផែនការដែលយើងមាន គឺ ត្រូវប្រជុំនៅប្រទេសប្រុយណេ នៅឆ្នាំក្រោយដែលជាកិច្ចប្រជុំ ADMM-បូក លើកទី២ ។ គួរកត់សម្គាល់ដែរថា នេះគឺជា ការប្រជុំ ០៣ឆ្នាំម្តង ប៉ុន្តែក្រោយ ពីប្រុយណេទៅពិតណាស់គឺនឹងអនុវត្តតែ ០២ ឆ្នាំម្តងទេ ព្រោះឯកសារទស្សនទាន នឹងត្រូវបានអនុម័ត និងរៀបរយនៅក្នុងកិច្ចប្រជុំ ADMM នាទីក្រុងភ្នំពេញនេះ ក្នុងការផ្លាស់ប្តូរពេលវេលានៃកិច្ចប្រជុំ នេះ ។

        ទន្ទឹមនឹងនេះដែរ យើងក៏មានការអភិវឌ្ឍន៍នូវរូបមន្តនៃការធ្វើឯកសារទស្សនទានស្តីពីសន្តិសុខអាស៊ាន ដែល ចាប់ផ្តើមហើយក្នុងនោះ ប្រទេសអាស៊ានត្រូវបង្ហាញនូវតម្លាភាព សមត្ថភាព និងទស្សនៈ រួមទាំងការពង្រឹង និងពង្រីក កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនមានទាំងការកែទម្រង់ផងដែរ ។ បណ្តាឯកសារទាំងអស់នោះ ដើមី្បធ្វើការអនុវត្តទៅ តាមមាគ៌ានយោបាយការពារជាតិ ប្រទេសទាំងអស់នោះ ក្នុងតំបន់អាស៊ាន និងអាចផ្តល់ជូនចំពោះបណ្តាប្រភេទទ័ព នានាទាំងផ្នែកជើងទឹក ជើងគោក និងជើងអាកាសនូវសមត្ថភាព រួមទាំងការចូលរួមជាមួយគ្នា ដោយកិច្ចសហ ប្រតិបត្តិការក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការហ្វឹកហ្វឺនទស្សនកិច្ចសិក្សា រួមទាំងការធ្វើសកម្មភាព និងការល្បាត ជាមួយគ្នា ។

        -ការសរុបសន្និដ្ឋាន

        ខ្ញុំធ្លាប់បានលើកនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២ រួចហើយនូវគោលដៅជាអាទិភាពរបស់យើងទាំង ០៨ ចំណុច ហើយ ភាពលម្អិតនិងអាទិភាពនៃគោលដៅ ០៨ ចំណុចនេះ គឺមានចែកជូនដូច្នេះ ខ្ញុំអាចសង្ខេបយ៉ាងខ្លីថា អ្វីដែលយើងចង់បានហើយបានដាក់ចេញគោលដៅ បានការចាប់អារម្មណ៍ ដែលបានឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ រួចហើយនោះបានឈានទៅដល់គោលបំណងរបស់យើងក្នុងឋានៈជាប្រធាននៃកិច្ចប្រជុំ ADMM និងជាម្ចាស់ផ្ទះគឺ យើងបានសម្រេចទៅតាមផែនការ ។

 

        នៅសប្តាហ៍ខាងមុខនេះ អង្គប្រជុំនៃរដ្ឋមន្រ្តីការពារជាតិអាស៊ាននេះ នឹងអនុម័ត ហើយយើងសង្ឃឹមថា នឹងដោះ- ស្រាយបាននូវអ្វីដែលជាគោលបំណង និងជាការរំពឹងនូវការដាក់ចេញយន្តការតំបន់មួយ ដើមី្បបន្តអាទិភាពរបស់ខ្លួន និង បង្កើតឡើងនូវអត្តសញ្ញាណរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព ។

       និយាយដោយសង្ខេប ទៅក្នុងអាទិភាព និងគោលដៅទាំង ០៨ ចំណុចដែលមាន គឺមានភាពជាយុទ្ធសាស្រ្ត តែខ្ញុំសូមគូសបញ្ជាក់នូវភាពជាក់ស្តែង ដែល នឹងសម្រេចបានដូចជា ៖

       ទី១. សម្រចបាននូវការឯកភាពគ្នាមួយ ដែលនឹងត្រូវអនុម័ត គឺការបង្រួមពេលវេលានៃកិច្ចប្រជុំ ADMM-បូក ពី ០៣ ឆ្នាំ មក ០២ ឆ្នាំនេះ ។ ចំណុចនេះយើងមានគោលដៅច្បាស់លាស់ណាស់ ។

       ទី២. យើងបានសម្រេចការរៀបចំនូវការចងក្រង និងការដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ដើមី្បជាគោល ដៅសម្រាប់ការអនុវត្តន៍ ដែលនៅក្នុងនោះ នឹងមានការចុះហត្ថលេខា ។ ហើយបើមានការប្រែប្រួលលើខ្លឹមសារណា មួយគឺយើងឃើញថា មានតិចតួចណាស់ ។

       ទី៣. អ្វីដែលយើងសម្រេចបាននៅក្នុងភាពជាក់ស្តែង គឺទិដ្ឋភាពទាក់ទងជាមួយនឹង ADMM-បូក ។ កិច្ចប្រជុំ ADMM-បូក ក៏ ជាផែនមួយ ដែលមានកិច្ចប្រជុំ ADMM ជាស្នូលនេះ គឺបានសម្រេចបាន ហើយនៅក្នុងកិច្ចប្រជុំ ADSOM-បូក ជាលើកទី២នេះ ក៏បានឯកភាពក្នុងការពង្រឹងនូវយន្តការទាំង ០៥ វិស័យនៃក្រុមការងារ ហើយដាក់ ចេញនូវភាពផ្សាភ្ជាប់ មួយនៃវិស័យទាំង ០៥ នេះ ។ ហើយភាពផ្សារភ្ជាប់កាន់តែល្អិតទៀតនោះ គឺការផ្សាភ្ជាប់រវាង វិស័យ ០២ ដោយផ្ទាល់ជាមួយគ្នាទៅលើលំហាត់ហ្វឹកហ្វឺនជាមួយគ្នា គឺផ្នែកជំនួយមនុស្ស និងការសង្រ្គោះគ្រោះ មហន្តរាយជាមួយនឹងផ្នែកសុខាភិបាលយោធា។ គេនឹងរៀបចំសេណារីយ៉ូ គេនឹងរៀបចំអំពីលំហាត់លើតុ អំពីវិសាល ភាពទំហំ អំពីសេចក្តីត្រូវការលើធនធាន និងភាពជាក់ស្តែងនៃការចូលរួម ។ ប្រសិទ្ធភាពនៃការរៀបចំបែបនេះ គឺនឹង ផ្តល់ឲ្យយើងកាន់តែងាយស្រួលក្នុងការដោះស្រាយបញ្ហាប្រឈម ដែលកើតឡើងដោយសង្រ្គាមមិនប្រកាស ជាយថា ហេតុណាមួយជាគ្រោះមហន្តរាយដោយធម្មជាតិ ។ ឧទាហរណ៍ ៖ ពេលមានទឹកជំនន់ខ្លាំង ឬការរញ្ជួយដី ឬពេលមាន ឧបត្តិវហេតុ ទាំងកម្លាំងសង្រ្គោះ ទាំងកម្លាំងរុករក ទាំងកម្លាំងសុខាភិបាលយោធា និងមធ្យោបាយផ្សេងៗ គឺទៅព្រមគ្នា ក្នុងការពង្រឹងសមត្ថភាពក្នុងកម្លាំងអន្តរប្រតិបត្តិការ ។ នេះគឺជាចំណុចដែលបានចាប់ផ្តើមមកពីកិច្ចប្រជុំក្រៅផ្លូវការ អគ្គ មេបញ្ជាការកងទ័ពអាស៊ាន (ACDFIM) ហើយត្រូវបានលើកឡើងក្នុងការអនុម័តក្នុងកិច្ច ប្រជុំ ADSOM និងត្រូវដាក់ ចេញក្នុងពេលខាងមុខ ដើមី្បបន្តអនុវត្តតទៅក្នុងឆ្នាំខាងមុខនៅពេលដែល ប្រទេសប្រុយណេធ្វើជាប្រធាន និងមាន ភាពជាក់ស្តែង ។

       ទី៤. ចំណុចគួរកត់សម្គាល់ថែមទៀតក្នុងវេទិកានេះដែរ គឺយើងបានពន្លេចនូវការផ្តួចផ្តើមថ្មី ដែលខ្ញុំបានលើក នៅក្នុងកិច្ចប្រជុំ ADSOM-បូក ក្នុងសុន្ទរកថាគន្លឹះ ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ហើយបញ្ហានេះនៅតែបន្តស្រាវ ជ្រាវ និងធ្វើឲ្យមានលទ្ធផលខ្ពស់បំផុត ។

       ទី៥. អំពីលទ្ធផលជាក់ស្តែងមួយទៀត យើងនឹងសម្របសម្រួលនូវភាពតានតឹងមួយចំនួន ដែលមានក្នុងឋានៈ ជាប្រធាននៃកិច្ចប្រជុំ ADMM គឺការព្យាយាមដើមី្បឲ្យមានការជួបគ្នា ការជជែកគ្នានូវការទើសទាល់ខ្លះ និងភាពប្រឈម ខ្លះ ដែលមានរវាងប្រទេស និងប្រទេស នៅពេលខាងមុខ ។

       ទី៦. ទិដ្ឋភាពដែលមិនធ្លាប់មាន និងជាប្រវតិ្តសាស្រ្ត ក្នុងឋានៈជាប្រធាន គឺការផ្សារភ្ជាប់រវាងកិច្ចប្រជុំ ADMM ត ទៅមុខទៀត រួមមានការបន្តតាមដានលក្ខណៈផ្សេងៗ សម្រាប់ការបំពេញភារកិច្ច និងយន្តការនានា តាមផែនការការ ងារ ០៣ ឆ្នាំ នៃឯកសារសហគមន៍សន្តិសុខ-នយោបាយអាស៊ាន (APSC Blueprint) ។ ភាពផ្សារភ្ជាប់ គឺជាគន្លឹះនៃ យន្តការ និងភារកិច្ច ឬក៏ជាកាតព្វកិច្ចដែលម្ចាស់ផ្ទះ និងជាប្រធានត្រូវការធ្វើ ។

       ទី៧. ក្រៅពីនោះ យើងក៏នឹងបង្ហាញពីបទពិសោធន៍ផ្សេងៗដែលមាន ។ ការពិតទៅអំពីការរៀបចំ យើងបាន ទទួលបទពិសោធន៍មួយចំនួនអំពីបណ្តាប្រទេស ដែលជាប្រធាននៃការរៀបចំពីមុនមកក៏ពិតមែន ហើយដូចជាប្រទេស វៀតណាមក្តី ឥណ្ឌូនេស៊ីក្តី ហើយឥឡូវនេះ យើងក៏បានបង្ហាញនូវបទពិសោធន៍មួយទៀតសម្រាប់ការរៀបចំជាបន្តទៅ ទៀតផងដែរ ចំពោះបណ្តាប្រទេស ដែលធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខ ។ យើងក៏ពេញចិត្តពេញថ្លើម ដោយចែក រំលែកជាមួយគ្នាទៅមកក្នុងឋានៈជាបងប្អូនអាស៊ាន និងកិច្ចប្រជុំ ADMM នូវទិដ្ឋភាពទាំងអស់នេះ ។

       ទី៨ បង្ហាញពីកិត្យានុភាព និងសមត្ថភាពតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដើម្បីកិច្ចសហប្រតិ បតិ្តការសន្តិសុខដ៏មានសុខដុមនីយកម្មក្នុងតំបន់ និងអន្តរជាតិ ៕