នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១០ វេលាម៉ោង ០៨:៣០នាទី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសេចក្ដីសម្រេច លេខ ៦២ សសរ ចុះថ្ងៃទី១០ ខែវិចិការ ឆ្នាំ២០១០ ស្ដីពីការបង្កើតគណៈកម្មការអន្ដរក្រសួង រៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ច ប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ ២០១២ នៅព្រះរាជាណាចក្រកម្ពុជា របស់រាជរដ្ឋាភិបាល កម្ពុជា នៅក្រសួងការពារជាតិ។

      អញ្ជើញចូលរួមក្នុងពិធីនេះ ក៏មានវត្ដមានឯកឧត្ដម នាយឧត្ដមសេនីយ៍ ប្រាក់ សុខុន រដ្ឋមន្ដ្រីប្រតិភូអមនាយក-រដ្ឋមន្ដ្រី និងជារដ្ឋលេខាធិិកាទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ កងយោ-ធពលខេមរភូមិន្ទ ព្រមទាំងឯកឧត្ដម រដ្ឋលេខាធិការ អគ្គមេបញ្ជាការរង អគ្គនាយក អគ្គនាយករង និងប្រធានអង្គភាព តាមក្រសួងស្ថាប័ននានាមួយចំនួនទៀតផងដែរ ។

      ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ណឹម សុវត្ថិ បានធ្វើបទបង្ហាញអំពីគម្រោងប្រតិទិននៃកិច្ចប្រជុំ រដ្ឋមន្ដ្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០១២ ដែលរួមមាន (១) កិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ (២) កិច្ចប្រជុំដែលកម្ពុជាត្រូវចូលរួម នៅក្នុងពិធីប្រកាសសេចក្ដីសម្រេចនេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ បានថ្លែងអំណរ គុណចំពោះថ្នាក់ដឹកនាំគ្រប់គ្រងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចាត់មន្ដ្រីមកចូលរួមក្នុងសមាជិកគណៈកម្មការ ADMM នេះ ។

      ជាបន្ដ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ បានមានប្រសាសន៍ថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ដ្រី ការពារជាតិអាស៊ាន ២០១២ នាពេលខាងមុខ អង្គប្រជុំពិនិត្យឃើញថា កម្ពុជា មានភារកិច្ចត្រូវត្រៀមរៀបចំកិច្ចការងារ ជាច្រើន ទាំងផ្នែកការចងក្រងឯកសារ ការរៀបចំមធ្យោបាយ ឧបករណ៍សម្ភារៈ ការធានា ថវិកា ការកំណត់កន្លែង ពិសេសសេចក្ដីត្រូវការធនធានមនុស្ស ដែលទាមទៅរឱ្យមានសមត្ថភាព និងបទពិសោធន៍ការងារគ្រប់គ្រាន់ទាំងផ្នែក ចំណេះដឹង និងភាសាអង់គ្លេស ។

      ជោគជ័យ និងភាពរលូននៃកិច្ចដំណើរការខាងលើនេះ គឺទាមទារឱ្យយើងមានការប្រុងប្រៀបរៀបចំការងារឱ្យ បានគ្រប់ជ្រុងជ្រោយបំផុត ទាំងផ្នែកការងារបច្ចេកទេស រដ្ឋបាល ធានា និងសេចក្ដីត្រូវការផ្សេងៗ ដើម្បីឆ្លើយតបទៅតាម តម្រូវការចាំបាច់សម្រាប់គាំទ្រដល់ការរៀបចំកិច្ចប្រជុំទាំងមូលនេះ ។

      ដើម្បីឱ្យក្រុមមន្ដ្រីទទួលការងារអាស៊ាន និងវេទិការតំបន់អាស៊ាន មានមូលដ្ឋានជាក់លាក់សម្រាប់បន្ដត្រៀម រៀបចំការងារសម្រាប់កិចប្រជុំឆ្នាំ២០១២ ខាងមុខនេះ ខ្ញុំសូមផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោម ៖

      - ឯកឧត្ដម អស់លោកទាំងអស់តាមស្ថាប័ននីមួយៗ ដែលបានទៅចូលរួមក្នុងកិច្ចប្រជុំការពារជាតិ អាស៊ាន កន្លងមក ខិតខំស្រាវជ្រាវឯកសារ និងផ្ដល់បទពិសោធន៍ផ្សេងៗសម្រាប់ត្រៀមរៀបចំកិច្ចប្រជុំ ឆ្នាំ២០១២

      - ក្រុមការងារតាមស្ថាប័ននានា ខិតខំស្រាវជ្រាវឯកសាររិះរកបុព្វបទសំខាន់ៗ ដែលកើតមានឡើងក្រោយ កិច្ចប្រជុំការពារជាតិអាស៊ានកន្លងមកថ្មីៗនេះ ដើម្បីជ្រើសរើសបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ ADMM ឆ្នាំ២០១២ ខាងមុខ

      - កំណត់របៀបវារៈសម្រាប់រៀបចំកិច្ចប្រជុំឱ្យបានច្បាស់លាស់ក្នុងនាមជាម្ចាស់ផ្ទះ

      - គ្រប់ស្ថាប័នពាក់ព័ន្ធនានា បន្ដយកចិត្ដទុកដាក់ពិនិត្យពិចារណាឱ្យអស់លទ្ធភាព ក្នុងនាមកម្ពុជាធ្វើជា ម្ចាស់ផ្ទះ លើរបៀបវារៈដែលកម្ពុជាត្រូវដឹកនាំប្រជុំ ចូលរួមប្រជុំ សហប្រធានអង្គប្រជុំ អាចចូលរួម ប្រជុំ ឬមិនអាចចូលរួមប្រជុំ

      - បន្ដស្រាវជ្រាវបណ្ដាប្រទេសដែលទទួលបន្ទុកជាប្រធានអង្គប្រជុំ ក្នុងរបៀបវារៈផ្សេងៗសម្រាប់ ឆ្នាំ២០១២

      - មេបញ្ជាាការគ្រប់កងឯកភាព ស្ថាប័នពាក់ព័ន្ធត្រូវផ្ដល់ការគាំទ្រឱ្យបានសកម្ម ដើម្បីឆ្លើយតបឱ្យទាន់ពេល វេលា គ្រប់រាល់សំណូមពរតាមតម្រូវការចាំបាច់របស់គណៈកម្មការអន្ដរក្រសួង និងក្រុមការងារជំនាញ ដែលបានស្នើលើង

      - រៀបចំផែនការសកម្មភាពការងារឱ្យបានលំអិត និងគ្រប់ជ្រុងជ្រោយទាំងក្រុមការងារជំនាញ និងគណៈ-កម្មការអន្ដរក្រសួង

      - រក្សាវត្ដមាននាយទាហានដែលចូលរួមជាសមាជិកគណៈកម្មការ ក្រុមការងារនានា ដើម្បីធានានិរន្ដរភាព ការងារ ទាំងដំណាក់កាលត្រៀមរៀបចំ និងក្នុងពេលដំណើរការកិច្ចប្រជុំ ៅឌំំ ឆ្នាំ២០១២ ជាក់ស្ដែង

      - ត្រូវអនុញ្ញាតឱ្យនាយទាហានដែលជាសមាជិកគណៈកម្មការ និងក្រុមការងារជំនាញទាំងអស់មានវត្ដមាន ចូលរួមប្រជុំប្រចាំគ្រប់វេទិកា ទៅតាមការអញ្ជើញរបស់ស្ថាប័នពាក់ព័ន្ធ ជៀសវាងការខកខាននាំឱ្យ ការតាមដានការប្រមូលព័ត៌មានមិនបានទាន់ពេលវេលា សម្រាប់បម្រើឱ្យការរៀបចំកិច្ចប្រជុំ ៅឌំំ ឆ្នាំ២០១២

      - រៀបចំការងារគ្រប់ស្ថាប័ន និងតាមក្រុមការងារនីមួយៗឱ្យបានច្បាស់លាស់ និងលំអិតបំផុត ទាំងកម្មវិធី មុននឹងដំណើរការជាក់ស្ដែងងាយស្រួលចាត់ចែងការងារទៅតាមជំហានតាមផែនការគ្រោងទុក

      - សិក្សា និងគិតគូឱ្យបានគ្រប់ជ្រុងជ្រោយបំផុតនូវសេចក្ដីត្រូវការនានា ទាំងឧបករណ៍ សម្ភារៈ មធ្យោបាយ និងថវិកាទៅតាមតម្រូវការចាំបាច់ ដើម្បីឆ្លើយតប និងធានាឱ្យបានគ្រប់គ្រាន់ សម្រាប់ការងារទាំងអស់ របស់កិច្ចប្រជុំ ៅឌំំ ឆ្នាំ២០១២ ដែលស្ថិតនៅក្នុងបន្ទុករ៉ាប់រងរបស់ភាគីកម្ពុជា ជាម្ចាស់ផ្ទះ

      - សាកលវិទ្យាល័យការពារជាតិ សហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ដ្រយោធា អគ្គបញ្ជាការខិតខំ ប្រមូលផ្ដុំរៀបចំទស្សនវិស័យរបស់សន្ដិសុខអាស៊ាន

      - រៀបចំរចនាសម្ព័ន្ធក្រុមការងារ សន្ដិសុខ ពិធីក សារព័ត៌មាន លេខាធិការដ្ឋាន ធានា និងសុខា ភិបាល សម្រាប់សម្រួលការងារឱ្យមានភាពរលូនតាមកម្មវិធីគ្រោងទុក

      - រៀបចំកម្មវិធីសមស្របណាមួយ ជូនប្រតិអមនាយករដ្ឋមន្ដ្រីការពារជាតិអាស៊ាន ទៅបំពេញទស្សនកិច្ច នៅមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្ដិភាព និងកាកសំណល់សង្គ្រាម

      - រៀបចក្រុមមន្ដ្រីទទួលការងារអាស៊ាន និងវេទិកាតំបន់អាស៊ាន រៀបចំរបាយការណ៍រាយការណ៍ស្ដីពីលទ្ធផល កិច្ចប្រជុំនាព្រឹកនេះជូនប្រមុខរាជរដ្ឋាភិបាល ។