Deprecated: mysql_connect(): The mysql extension is deprecated and will be removed in the future: use mysqli or PDO instead in /home/dpmtea/public_html/includes/db/mysql.php on line 36

Warning: Cannot modify header information - headers already sent by (output started at /home/dpmtea/public_html/includes/db/mysql.php:36) in /home/dpmtea/public_html/index.php on line 161

Warning: Cannot modify header information - headers already sent by (output started at /home/dpmtea/public_html/includes/db/mysql.php:36) in /home/dpmtea/public_html/includes/usersystems/subdreamer.php on line 79
 cabinet

      យោងព្រះរាជក្រឹត្យនស/រកត/១២១០/៩២១ ចុះថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១០ និងយោងអនុក្រឹត្យលេខ៩៦៤ អនក្រ.តត ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១១ វេលាម៉ោង ០៨ៈ៣០នាទី នៅទីស្ដីការ ក្រសួងការពារជាតិ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងមុខងារ និងបំពាក់ឋានន្ដរសក្ដិ ជូនឧត្ដមសេនីយ៍ត្រី ហ៊ុន ម៉ាណែត អត្ដលេខ ០៣៣៨៨៣ ជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស នាយរងសេនាធិការចំរុះ និងជាប្រធាននាយកដ្ឋានពិសេសប្រឆាំង ភេរវកម្ម ជាថ្នាក់ឧត្ដមសេនីយ៍ទោ និង ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោកបន្ថែមលើមុខងារបច្ចុប្បន្ន ។

      នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ កងយោធពលខេមរភូមិន្ទ ឯកឧត្ដម រដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្ដម អគ្គមេបញ្ជាការរង ព្រមទាំងឯកឧត្ដម អស់លោកជាមេបញ្ជាការគ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទផងដែរ ។

      បន្ទាប់ពីពិធីបំពាក់ឋានន្ដរសក្ដិជូនឯកឧត្ដម ឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ាណែត រួចមក ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការរៀបចំពិធីនាថ្ងៃនេះ ស្របពេលជាមួយរាជរដ្ឋាភិបាល មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជនទូទាំងប្រទេស មានការសប្បាយរីករាយក្នុងការប្រារឰពិធីចូលឆ្នាំសកល និងការត្រៀមរៀបចំ ពិធីអបអរសាទរ ខួបទី៣២ នៃថ្ងៃមហាជ័យជំនះ ៧មករា នាពេលខាងមុខ ។

      ថ្ងៃនេះក្រសួងការពារជាតិ អគ្គបញ្ជាការ មានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះអង្គបានប្រទានឋានន្ដរសក្ដិថ្នាក់ ឧត្ដមសេនីយ៍ទោ និងរាជរដ្ឋាភិបាលបានតែងតាំង មុខងារជូនដល់នាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ។

      ការបំពាក់ឋានន្ដរសក្ដិ និងការតែងតាំងមុខងារជូន ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ាណែត នាពេលនេះ សមស្របតាមលក្ខន្ដិកៈនៃកងយោធពលខេមរភូមិន្ទ និងជាការទទួលខុសត្រូវរបស់កងយោធពលខេមរភូមិន្ទ ហើយនេះក៏ជា ភារកិច្ចមួយទៀតបន្ថែមលើមុខងារបច្ចុប្បន្ន របស់ឯកឧត្ដម ដើម្បចូលរួមចំណែកយ៉ាងសំខាន់បន្ដបន្ទាប់ទៀត សម្រាប់កសាង និងការពារមាតុភូមិឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ។

      ការប្រទាន ការផ្ដល់ឋានន្ដរសក្ដិ មុខតំណែង មុខងារ គឺជាការផ្ដល់កិត្ដិយសមួយសមស្របតាមសមត្ថភាព និងស្នាដៃ នានា ដែលឯកឧត្ដមបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងការពារមាតុភូមិនាពេលកន្លងមកផង ហើយក៏ជា នាយទាហាន មួយរូបក្នុងកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិតសភាសហរដ្ឋអាមេរិកឺសេត ផៀិនត ផង។ ទន្ទឹមនឹងនេះ ឯកឧត្ដម ក៏ជានាយទាហានមួយរូប ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់រ៉ាប់រងទទួលភារកិច្ចនាពេលខាងមុខ ក្នុងការចូលរួម ចំណែកបម្រើប្រទេសជាតិឱ្យបានកាន់តែទូលំទូលាយ ពោលគឺការចូលរួមបម្រើកងយោធពលខេមរភូមិន្ទក្នុងការ ធានាឱ្យបានទាំងស្រុង នូវសន្ដិភាព ស្ថេរភាព សន្ដិសុខ អធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍមាតុភូមិដ៏បវរនៃយើង។

      ជាការពិតណាស់បច្ចុប្បន្នកងយោធពលខេមរភូមិន្ទ កំពុងមានតួនាទីយ៉ាងចម្បងក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងការប្រាស្រ័យទំនាក់ទំនងការងារកិច្ចសហប្រតិបត្ដិការ ទាំងក្នុង និងក្រៅតំបន់ ដូចនេះទាមទារឱ្យមានធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់បន្ដវេន និងចូលរួមចំណែកក្នុងការ ធានានូវ ស្ថេរភាព សុវត្ថិភាព និងសន្ដិសុខ ដែលជាតម្រូវការដ៏ចាំបាច់ និងមូលដ្ឋានដ៏ចម្បង សម្រាប់ធានាដល់ការអភិវឌ្ឍ-ប្រទេសជាតិ នៅគ្រប់វិស័យ ។

      ទន្ទឹមនឹងនេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោម ៖

      ១-ចំពោះឯកឧត្ដម ឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ាណែត

      - គោរពប្រតិបត្ដិឱ្យបានម៉ឺងម៉ាត់នូវច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងលក្ខន្ដិកៈនៃកងយោធពល-ខេមភូមិន្ទ

      - ខិតខំច្បាមអនុវត្ដការងារ ដោយទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ ដើម្បីឆ្លើយតបទៅតាមតម្រូវការចាំបាច់ របស់ជាតិមាតុភូមិ

      - យកចិត្ដទុកដាក់សិក្សាស្វែងយល់ការងារឱ្យបានជ្រួតជ្រាប ដើម្បីដកបទពិសោធន៍សម្រាប់អនុវត្ដការងារនាពេល ខាងមុខឱ្យដំណើរការប្រកបដោយរលូន និងមានប្រសិទ្ធភាពខ្ពស់បំផុត

      - ត្រូវហ៊ានផ្ដល់យោបល់ និងហ៊ានទទួលយកនូវការពិតជាក់ស្ដែង របស់អង្គភាពនីមួយៗ

      - អនុវត្ដការងារឱ្យមានប្រសិទ្ធភាព រក្សាភាពថ្លៃថ្នូរ និងប្រពៃណីកងយោធពលខេមរភូមិន្ទ ដើម្បីឱ្យសមស្របតាម ឋានន្ដរសក្ដិ ដែលជាតិប្រគល់ជូន

      ២-ចំពោះមេបញ្ជាការគ្រប់កងឯកភាព

      ឯកឧត្ដម អស់លោកមេបញ្ជាការគ្រប់កងឯកភាពទាំងអស់ ជួយសម្របសម្រួល និងផ្ដល់ការគាំទ្រដល់ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ាណែត បានជួបបំពេញការងារជាមួយមេបញ្ជាការតាមអង្គភាពខាងក្រោម ដើម្បីឯកឧត្ដម មានលទ្ធភាព ទទួលយកនូវបទពិសោធន៍ជាក់ស្ដែង ពីកងឯកភាពទាំងរចនាសម្ព័ន្ធ ការបំពាក់ ការគ្រប់គ្រង ឧបករណ៍ សម្ភារៈ មធ្យោបាយ ភូមិសាស្ដ្រឈរជើង និងតួនាទីភារកិច្ច ដើម្បីឯកឧត្ដមមានមូលដ្ឋានគ្រប់គ្រងក្នុង ការប្រៀបធៀបរវាងទ្រឹស្ដីនៃការសិក្សា និងស្ថានភាពជាក់ស្ដែង សម្រាប់ជាបទពិសោធន៍ការងារក្នុងការរួម ចំណែកការពារ និងកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍ នាពេលខាងមុខ ។

      ដើម្បីឆ្លើយតបនឹងគុណបំណាច់ដែលជាតិប្រគល់ជូន ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងការដឹងគុណថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្មគ្របំផុតជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានប្រទាន និងផ្ដល់ឋានន្ដរសក្ដិដ៏ខ្ពង់ខ្ពស់នេះ ដល់រូបឯកឧត្ដមនាពេលនេះ។

      ឈរលើស្មារតីស្នេហាជាតិមាតុភូមិ និងដើម្បីជាការតបស្នងជូនចំពោះព្រះរាជតំរិះ និងការប្រោសប្រទានកិត្ដិយស ដ៏ឧត្ដុង្គឧត្ដមពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងការផ្ដល់ទំនុកចិត្ដដ៏ខ្ពង់ខ្ពស់បំផុតពីសំណាកប្រមុខរាជរដ្ឋាភិបាល ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ាណែត សូមធ្វើការប្ដេជ្ញាចិត្ដដូចតទៅ ៖

      - ប្ដេជ្ញាស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ អស់មួយជីវិត

      - ប្ដេជ្ញាគោរព និងអនុវត្ដតាមជានិច្ចនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

      - ប្ដេជ្ញាដើរតាមមាគ៌ាដឹកនាំដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ជាពិសេសចូលរួមក្នុងការអនុវត្ដគោលនយោបាយចតុកោណ របស់សម្ដេចតេជោ ដំណាក់កាលទី២ និតិកាលទី៤ នៃរដ្ឋសភា

      - ប្ដេជ្ញាគោរព និងអនុវត្ដតាមគោលការណ៍ និងលក្ខន្ដិកៈរបស់កងយោធពលខេមរភូមិន្ទឱ្យបានយ៉ាងខ្ជាប់ខ្ជួនបំផុត

      - ប្ដេជ្ញាខិតខំប្រឹងប្រែងអនុវត្ដឱ្យបានចំពោះតួនាទី និងភារកិច្ចរបស់ខ្លួន និងហ៊ានបូជាអាយុជីវិតមិនស្ដាយស្រណោះ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិដ៏មហាបវរនៃយើង ។