ឯកឧត្តម ទៀ បាញ់ ជួបពិភាក្សាការងារទ្វេភាគី ជាមួយ រដ្ឋមន្រ្តីការពារជាតិឡាវ នៅខេត្តចំប៉ាក់សាក់

     បន្ទាប់ពីបានអញ្ជើញដល់ខេត្តចំប៉ាសាក់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតុឡាវ នៅរសៀលថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៣ រួចមក នៅព្រឹកថ្ងៃទី ២៤ ខែ មិនា នៅសណ្ឋាគារ ចំប៉ាសាក់ គ្រែន គណះប្រតិភូក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៌ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមតំណើរដោយឯកឧត្តម នាយឧត្តមសេនិយ៌ មឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនិយ៌ មាស សូភា អគ្គមេបញ្ជាការរង ខភម និងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម នាយឧត្តមសេនិយ៌ សៅ សុខា អគ្គមេបញ្ជាការរង ខភម និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងសមាជិក គណះប្រតិភូទាំងអស់បានជួបប្រជុំពិភាក្សការងារទ្វេភាគី ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង ចៃភិជិត រដ្ឋមន្រី្តក្រសួងការពារជាតិឡាវ ព្រមទាំងនាយទាហាន កងទ័ពឡាវ ជាច្រើនរូបទៀត ។

      នៅកិច្ចប្រជុំពិភាក្សការងារ ទ្វេភាគីការងារ នាពេលនោះ ឯកឧត្តម ដួង ចៃភិជិត បានសំដែងការស្វាគមន៍ ចំពោះ គណះប្រតិភូក្រសួងការពារជាតិ កម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅខេត្តចំប៉ាសាក់ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតុឡាវ ដែលនៅក្នុងតំណើរទស្សនះកិច្ចនោះបាននាំមកនូវការ ពង្រឹងចំណងសាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិប្រទេសទាំងពីរ កងទ័ព ទាំងពី ប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា ឡាវ ជាបងប្អូន អោយយកាន់តែជិតស្និទ្ធ រិកចំរើន រឹងមាំថែមទៀត។ នៅក្នុងជំនួបនោះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ បានសំដែងការសោកស្តាយ និង សំដែងការចូលរួមរំលែកទុក្ខ ជាមួយប្រជាជនកម្ពុជា ចំពោះការយាងសោយទីវង្គតរបស់ ព្រះមហាវីរក្សត្យកម្ពុជា ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ដែលជាព្រះបិតាបង្រួបបង្រួមជាតិ ឯកភាពជាតិរបស់ប្រជាជនកម្ពុជា ។ ក្នុងឪកាសនោះ ឯកឧត្តម ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និង ឯកឧត្តម ដួង ចៃភិជិត រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ ព្រមទាំងសមាជិកគណះប្រតិភូទាំងអស់ក៏បានគោរពវិញាណខន្ត័ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ រយះពេល មួយនាទីផងដែល ។ ឆ្លៀតក្នុងឪកាសនោះដែល ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ និង ឯកឧត្តម ដួង ចៃភិជិត រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ បានជំរាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៏ នយោបាយ សន្តិសុខ នៅក្នុងប្រទេសនីមួយៗ និង សភាពការរណ៏សន្តិសុខនៅក្នុងតំបន់និង នៅលើពិភពលោក ដើម្បីធ្វើការពិចារណា វាយតំលៃចំពោះសភាពការណ៌ ដែលមានលក្ខណះស្មុកស្មសញ ក៏ដូចជាលក្ខណះអំណោយផល ជាពិសេសទំនាស់ផ្សេងៗនៅតំបន់ ដែលជាការគំរាមគំហែងមកលើសន្តិភាព ស្ថេរភាព ក្នុងតំបន់ និង សាកលលោក ។ ក្នុងឪកាសនោះ ឯកឧត្តម ទៀ បាញ់ បានជំរាបជូន រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ អំពីសភាពការរីកចំរើន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសកម្ពុជាអោយមានការ រីកចំរើនលើក្រប់វិស័យ ដោយលែក ខភម ត្រូវបានពង្រឹង និង កសាងសមត្ថភាពបានយ៉ាងរឹងមាំ សំរាប់បំពេញភារកិច្ចការពារ សន្តិសុខ ជូនប្រជាពលរដ្ឋរស់នៅ និង ការពារបូរណភាពទឹកដី កម្ពុជា អោយបានគង្គវង្ស ។ ទាក់ទងនិងបញ្ហាព្រំដែនកម្ពុជា ថៃ ឯកឧត្តម បានបញ្ជាក់ថា អនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ខ ភ ម បានធ្វើទំនាក់ទំនង បានយ៉ាងល្អជាមួយកងទ័ពប្រទេសជិតខាង ដើម្បី កសាងព្រំដែនសន្តិភាព និងមានការអវឌ្ឍន៍តាមបណោ្តយព្រំដែន ។ ឯកឧត្តម ទៀ បាញ់ បានបញ្ជាក់ទៀត ថា ក្រៅពីការងារបំពេញភារកិច្ចក្នុងប្រទេស កងទ័ពកម្ពុជា នៅតែបន្តបញ្ជូនទៅបំពេញបេសកកម្ម រក្សា សន្តិភាពក្នុងក្រមខណ្ឌ័អង្គការសហប្រជាជាតិនៅក្រៅប្រទេស ដែល ក្នុងពេលបច្ចុប្បន្ននោះ នៅមានកំលាំងកម្ពុជាប្រមាណ ជាង ៣០០នាក់ ទៀតកំពុងបំពែញភារកិច្ចនៅបរទេស ។ ឯកឧត្តមបានសង្កត់ធ្ងន់ថាការបញ្ជូនកំលាំងរបស់កម្ពុជាកន្លងមកគឺធ្វើឡើងតាមសំណូមពររបស់ អង្គការសហប្រជាជាតិ ។ នៅក្នុងកិច្ចពិភាគ្សាផ្លាស់ប្តូរយោបល់គ្នានាពេលនោះ ដែល ឯកឧត្តម ទៀ បាញ់ ក៍បានសំណូមពរដល់ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិឡាវ អោយបន្តនូវរាល់កិច្ចសហ ប្រតិបត្តិទាំងឡាយដែលមានស្រាប់ជាមួយគ្នាបន្តទៀត និងត្រូវបន្តដោះស្រាយបញ្ហាផ្សេងៗ ដោយសន្តិវិធី យោគយល់គ្នា ដើម្បីនាំមកនូវសន្តិសុខ សន្តិភាព សុវត្ថិភាពសំរាប់ការរស់នៅ និង ការប្រកបមុខរបររកស៊ីរវាងប្រជាជន នៃប្រទេសទាំងពីរ ។ មានមតិឆ្លើយតបវិញ ឯកឧត្តម ដួង ចៃ ភិជិត បានសំដែងនូវការកោតសរសើរ ចំពាះសភាពការណ៍វិវត្ថន៍ល្អប្រសើរនៅកម្ពុជា ព្រមទាំងបានកោតសរសើរចំពោះ ខភម ដែលមានការរីកចំរើន និង កាន់តែរឹងមាំ ជាពិសេស កងទ័ពកម្ពុជាមានសមត្ថភាពក្នុងការ ការពារបូរណភាពទឹកដីរបស់ខ្លួន បានយ៉ាងរឹងមាំ ។ ទទឹមនិងនោះ កងទ័ព កម្ពុជា ក៏បានបញ្ជូនទៅបំពេញបេសកកម្មនៅក្រៅប្រទេស ដែលជាការបំពេញកាតព្វកិច្ចអន្តរជាតិ ។ ឯកឧត្តម រដ្ឋមន្រី្តក្រសួងការពារជាតិឡាវ ក៏បានលើកឡើងពីសភាពការណ៍លេចធ្លោនៅក្នុងប្រទេសឡាវ ដែល កងទព័ និង ប្រជាជនឡាវ មានការជឿជាក់លើការដឹកនាំ របស់បក្ស រដ្ឋាភិបាលឡាវ ធ្វើអោយសេដ្ឋកិច្ចឡាវមានការរីកចំរើន និង ប្រជាជនឡាវ មានជីវភាព ធូរធា ។ ទាក់ទងកិច្ចសហប្រតិបត្តិការវាងកងទ័ពប្រទេសទាំងពី ឯកឧត្តម រដ្ឋមន្រី្តក្រសួងការពារជាតិឡាវ បានសំណូមពរ អោយបន្តនូវកិច្ចសហប្រតិបត្តិការ វាងកងទ័ពទាំងពីរ ក្នុងនោះត្រូវបន្តការផ្លាស់ប្តូរគណះប្រតិភូគ្នាទៅវិញទៅមក គ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើទស្សនកិច្ចជាមិត្តភាព និង ការផ្លាសើប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ អោយកាន់តែរឹងមាំ និង រីកចំរើន បន្ថែមទៀត ។

      នៅក្នុងឪកាសនោះ បន្ទាប់ពីបានផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ពីគ្នាទៅវិញទោមករួចមក ឯកឧត្តម ទៀ បាញ់ និង ឯកឧត្តម ដួង ចៃភិជិត រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវក៏បានអញើ្ជញជាគណអធិបតីក្នុងពិធីចុះហត្ថលេខាលើពិធីសរកិច្ចសហប្រតិបត្តិការ រវាងក្រសួង ការពារជាតិទាំងពីរ កម្ពុជា ឡាវ ដែលបានចុះហត្ថលេខាដោយ ឯកឧត្តម នាយឧត្តមសេនិយ៌ មឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងអោយក្រសួងការពារជាតិកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ចាន់សាម៉ន ចាន់យ៉ាឡាត តំណាងអោយក្រសួងការពារជាតិឡាវ ៕