ឯកឧត្តម ទៀ បាញ់ ទស្សនកិច្ចកងពលលេខ ៥ កងទ័ពប្រជាជនឡាវ

      បន្ទាប់ពីបានជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតុឡាវ នៅព្រឹកថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០១៣ រួចមក នៅ រសៀលថ្ងៃដដែល គណះប្រតិភូក្រសួងការជាតិ នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៌ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមតំណើរដោយឯកឧត្តម នាយឧត្តមសេនិយ៌ មឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនិយ៌ មាស សូភា អគ្គមេបញ្ជាការរង ខភម និង ជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម នាយឧត្តមសេនិយ៌ សៅ សុខា អគ្គមេបញ្ជាការរង ខភម និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងសមាជិកគណះប្រតិភូទាំង អស់បានបន្តតំណើរអញ្ជើញទៅធ្វើទស្សនកិច្ចនៅ កងពលលេខ ៥ របស់កងទ័ពប្រជាជនឡាវ បន្តទៀត ។ នៅក្នុងទំណើរទស្សនកិច្ចទៅកាន់កងពលលេខ ៥ នាឪកាសនោះ ដែល គណះប្រតិភូក្រសួងការជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអមតំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចាន់សាម៉ន ចាន់យ៉ាឡាត អនុរដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ ព្រមទាំងនាយទាហាននៅក្នុងនាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិឡាវជាច្រើនរូប ទៀត។ពេលអញ្ជើញដល់កងពលលេខ ៥ គណះប្រតិភូក្រសួងការជាតិកម្ពុជា ត្រូវបានទទួលការស្វាគម៍ ពីលោកឧត្តមសេនីយ៍ត្រី ញ៉ាក់ តាវង្ស ប្រធានកងពលលេខ ៥ កងទព័ប្រជាជនឡាវ ។ នៅក្នុងឪកាសនោះ លោកប្រធានកងពលលេខ ៥ កងទព័ប្រជាជនឡាវ បានសំដែងការស្វាគមន៍ ចំពោះគណះប្រតិភូក្រសួងការជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនះកិច្ចនៅ ខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតុឡាវ ដែលក្នុងតំណើរទស្សនកិច្ចនោះ បាននាំមកនូវមនោសញ្ចេតនា ស្រឡាញ់រាប់អាន ផ្សារភ្ជាប់ចំណងសមគ្គីភាព មិត្តភាព រវាងកងទ័ពទាំងពីរ ប្រជាជននៃប្រទេសទាំង ពីរ កម្ពុជា ឡាវ ជាបងប្អូន ដែលមានប្រពៃណីសាមគ្គី សហប្រតិបត្តិការជាមួយគ្នាតាំងពីយូរលុងណាស់មកហើយ ។

      លោកប្រធានកងពលលេខ៥ បានបញ្ជាក់អោយដឹងថា កងពលលេខ៥ ត្រូវបានបង្កើតឡើងនៅក្នុង ថ្ងៃ ១៧ ខែ កុម្ភះ ឆ្នាំ ១៩៨២ ដែលមានភារកិច្ចការពារ សន្តិសុខ សុវត្តិភាពជូនប្រជាជនឡាវនិង ការពារបូរណភាពទឹកដីឡាវ នៅក្នុងភូមិសាស្រ្តខេត្ត ចំនួន ៤ ក្នុងភាគខាងត្បូង នៃប្រទេសឡាវ ។ លោកប្រធានកងពលលេខ ៥ បានអោយដឹងទៀតថា កងពលលេខ ៥ បានសហការយ៉ាងជិតស្និតជាមួយ កងទ័ពកម្ពុជា ក្នុងយោធភូមិភាគ ទី១ និងទី ៤ ដើម្បីធ្វើការទប់ស្កាត់ និង បង្ក្រាបបទល្មើសផ្សេងៗ ហើយនៅក្នុងឆ្នាំ ២០១៣ នេះ កងពលលេខ៥ និងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំលើកទី 11 រវាងកងពលលេខ ៥ ជាមួយ យោធភូមិភាគទី ១ និងទី ៤ កម្ពុជា ដើម្បី បង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា ឡាវ ដែលមានភូមិសាស្រ្តជាប់គ្នាអោយបានកាន់តែជិតស្និតថែមទៀត ។ នៅក្នុងឪកាសនោះ ឯកឧត្តម ទៀ បាញ់ ព្រមទាំងប្រតិភូអមតំណើរទាំងអស់ ក៍បានអញ្ជើញ ទៅទស្សនា អគារតាំងពិពណ៌របស់កងពលលេខ ៥ ដែលបានដាក់តាំងបង្ហាញ រូបភាព ពីប្រវត្តិតស៊ូ ប្រយុទ្ធ ក្នុងសមយ័សង្រ្គាម សំភារះសឹកប្រើប្រាស់ក្នុងសមយ័សង្រ្គាម និង សកម្មភាពហ្វឹកហ្វឺន និងរូបភាព ស្នាដៃ សម្ធិផលផ្សេងៗ ដែលកងទ័ពប្រជាជនឡាវក្នុងកងពលលេខ ៥ សំរេចបាន ក្នុងពេលកន្លងមក ក៍ដូចជានៅក្នុងពេលបច្ចុប្បន្ននេះ ។ បន្ទាប់មក ឯកឧត្តម ទៀ បាញ់ ព្រមទាំងប្រតិភូអមតំណើរទាំងអស់ ក៍បានអញ្ជើញ ទៅទស្សនា កងទីបញ្ជាការកងវរសេនាធំ លេខ ៦១១ ដែលជាអង្គភាព កាំភ្លើងធំ ក្រោមការគ្រប់គ្រងរបស់កងពលលេខ ៥ នៃកងទ័ពប្រជាជនឡាវ ។ សូមបញ្ជាក់ថា : កងវរសេនាធំ លេខ ៦១១ ជាអង្គភាពកាំភ្លើងធំ ដែលបានបំពាក់ដោយអាវុធប្រភេទ បេ អិម ១៤ ( BM 14 ) កាំភ្លើងផ្លោងប្រភេទ ១៣០ មីលីមែត្រ និង កាំភ្លើងផ្លោងប្រភេទ ដេ ៣០ ( D-30 ) ។ តាមការអោយដឹងពីលោកមេបញ្ជាការកងពលលេខ ៥ បានអោយដឹងថា ក្រៅពីការហ្វឹកហ្វឺនមុខជំនាញ អង្គភាពបានចូលរួមធ្វើសមយុទ្ធ ដើម្បបង្កើនសមត្ថភាពរបស់ខ្លួនផងដែល ។ បច្ចុប្បន្នរាល់សំភារះសឹក អាវុធធន់ធ្ងន់ទាំងអស់ របស់ កងវរសេនាធំ លេខ ៦១១ ត្រូវបានរៀបចំទុកដាក់យ៉ាងត្រឹមត្រូវ តាមលក្ខណះបច្ចេកទេស នៃការគ្រប់គ្រងសព្វាវុធ ដើម្បីធានាំប្រើប្រាស់បានទាន់ពេល និង មានប្រសិទ្ធភាព ។ នៅក្នុងឪកាសនោះដែល ឯកឧត្តម ទៀ បាញ់ ព្រមទាំងប្រតិភូអមតំណើរទាំងអស់ ក៍បានអញ្ជើញទស្សនា ការសំដែង ល៉ហាត់ហ្វឹកហ្វឺន យុទ្ធវិធី បាញ់កាំភ្លើងធំ ដែលបានបង្ហាញដោយ កងទ័ពជំនាញកាំភ្លើងធំក្នុងកងវរសេនាធំ លេខ ៦១១ របស់កងពលលេខ ៥ ។ ក្នុងឪកាសចុះបំពេញទស្សនកិច្ច នៅកងពលលេខ ៥ នាពេលនោះ ឯកឧត្តម ទៀ បាញ់ បានសំដែងនូវការកោតសរសើរ ចំពោះការរីកចំរើននៅក្នុងកងពលលេខ ៥ នៃកងទព័ប្រជាជនឡាវ នៅក្នុងខេត្តចំប៉ាសាក់ ដែលជាខេត្តមានព្រំដែនជាប់ និង ប្រទេសកម្ពុជា ។ ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី ទៀ បាញ់ ក៏បានសំដែងនូវការអបអរសារទរចំពោះកងពលលេខ ៥ នៃកងទព័ប្រជាជនឡាវ ដែលត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី ១១ នៅខេត្តចំប៉ាសាក់ប្រទេសឡាវ ក្នុងឆ្នាំ ២០១៣នោះ រវាងកងពលលេខ ៥ កងទ័ពប្រជាជនឡាវ ជាមួយយោធភូមិភាគទី១ និង ទី ៤ កម្ពុជាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារ ពីគ្នាទៅវិញទៅមក និង ពិភាគ្សាការងារ ពិគ្រោះយោបល់គ្នា ដើម្បី រួមគ្នាដោះបញ្ហានានាដោយសន្តិវិធី ។ ឯកឧត្តម ទៀ បាញ់ សង្កត់ធ្ងន់ថា កងទព័ទាំងពីរត្រូវសហការគ្នាអោយបានល្អ ដើម្បីធ្វើជាស្នូលអោយផ្នែកផ្សេងៗទៀត បន្តអនុវត្តិន៍ ការងារអោយបាន ដូចគ្នានេះដែល ។

      គួរកត់សំគាល់ថា ក្នុងតំណើរទស្សនះកិច្ចរបស់ គណះប្រតិភូក្រសួងការជាតិ នៃព្រះរាជាណា ចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៌ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មកកាន់ខេត្តចំប៉ាសាក់លើកនេះ ក្រសួងការពារជាតិនៃប្រទេសទាំពីរ កម្ពុជា ឡាវ បានចុះហត្ថលេខា លើពិធីសារកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ដោយភាគីទាំងពីរបានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ក្នុងការថែរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា ឡាវ ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសផ្សេងៗ អោយតំបន់ព្រំដែន ក្លាយជាព្រំដែន សន្តិភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការ សំរាប់បំរើដល់ផលប្រយោជន៍ប្រជាជននៃប្រទេសទាំពីរ ៕