នាថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១១ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ ព្រមទាំងឯកឧត្ដម អស់លោកសមាជិកក្រុមការងារមួយចំនួនទៀត បានចុះពិនិត្យការងារសាងសង់ទីស្នាក់ការគណបក្ស ប្រជាជន កម្ពុជា នៅឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ ។

      ឯកឧត្ដម បានមានប្រសាសន៍ថា ដោយទីស្នាក់ការមានសភាពចាស់ទ្រុឌទ្រោម ពុំអាចបម្រើការងារឱ្យមាន ប្រសិទ្ធភាពផង និងចៀសវាងការគ្រោះថ្នាក់ដល់មន្ដ្រីបំពេញការងារប្រចាំថ្ងៃផង ទើបក្រុមការងារថ្នាក់កណ្ដាលសហការ ជាមួយសមាជិកបក្សឃុំបរសេដ្ឋ បានមូលមតិឯកភាពគ្នារុះរើអាគារចាស់រួចបានសាងសង់អាគារថ្មីនេះឡើង ។

      ជារួមទីស្នាក់ការដែលកំពុងដំណើរការសាងសង់នេះ គឺជានិមិត្ដរូបមួយ និងសមិទ្ធផលមួយដែលកើតចេញ ពីចំណង មិត្ដភាព សាមគ្គីីភាព ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រុមការងារថ្នាក់កណ្ដាល ជាមួយបងប្អូនជាសមាជិកនៃ គណបក្សប្រជាជនឃុំបរសេដ្ឋទាំងអស់ ក្នុងគោលបំណងពង្រឹងការងាររដ្ឋបាលឱ្យមាននិរន្ដរភាពនិងដំណើរការដោយរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ជាការត្រៀមលក្ខណៈចូលរួមយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០១២ផង និងការបោះឆ្នោត សកល អាណត្ដិទី៥នៃរដ្ឋសភា នាឆ្នាំ២០១៣ខាងមុខ ឱ្យប្រកបដោយជោគជ័យផង។

      ទីស្នាក់ការនេះ បានចាប់ផ្ដើមកសាងឡើង នៅថ្ងៃទី២៨ ខែ មករា ឆ្នាំ២០១០ ដែលមានបណ្ដោយ១៣ម៉ែត្រ និងទទឹង ៨ម៉ែត្រ កំពស់ ៤,៥ម៉ែត្រ ដំបូលប្រក់ក្បឿង ជញ្ជាំងឥដ្ឋ ។ អាគារនេះគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនាថ្ងៃទី១២ ខែមេសា ឆ្នាំ២០១១ខាងមុខនេះ ។ រហូតមកដល់បច្ចុប្បន្ន ទីស្នាក់ការនេះ បានដំណើរការសាងសង់ សម្រេចបានជាង ៤០%ហើយ ។

      ក្នុងពេលចុះត្រួតពិនិត្យ ឯកឧត្ដម បានធ្វើការណែនាំដល់ក្រុមការងារឃុំ ឱ្យបន្ដយកចិត្ដទុកដាក់សាងសង់ទីស្នាក់- ការនេះឱ្យ*ធានាបាន គុណភាព តាមកិច្ចព្រមព្រៀង និងសាងសង់ឱ្យបានសម្រេចជោគជ័យតាមកម្មវិធីគ្រោងទុក