ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានគណៈកម្មាធិការកីឡាយុទ្ធសិល្បិ៍កម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួត កីឡាល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំ ឆ្នាំ២០១៤
 

        ការប្រកួតកីឡាក្បាច់គុន ល្បុក្កតោជ្រើសរើសជើងឯកទូទាំងប្រទេសប្រចាំឆ្នាំ២០១៤ ត្រូវបានបញ្ចប់ហើយ វេលាថ្ងៃត្រង់ថ្ងៃទី១៧តុលានេះ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៥ថ្ងៃនៅសាលដំបូលទូកក្នុង ពហុកីឡដ្ឋានជាតិអូឡាំពិកនោះ។

       ពិធីបំពាក់មេដាយ និងប្រគល់រង្វាន់ដល់កីឡាករ កីឡាការនី និងក្រុមដែលជាប់ចំណាត់ថ្នាក់នៅក្នុងការប្រកួតនេះ ត្រូវបានធ្វើឡើងក្រោអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការកីឡាយុទ្ធសិល្បិ៍កម្ពុជា និងវត្តមាន ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិក កម្ពុជា និងជាប្រធានស្តីទីសហព័ន្ធកីឡាល្បុក្កតោកម្ពុជា ព្រមទាំងក្រុមកីឡាករ កីឡាការនី មហាជនជាតិ អន្តរជាតិ ដែលស្នេហាវិស័យកីឡាយុទ្ធសិល្បិ៍ជាច្រើនរូបទៀត ។

      ឆ្លងតាមការប្រកួតក្នុងរយៈពេល៥ថ្ងៃកន្លងទៅនេះ ជាលទ្ធផល ចំណាត់ថ្នាក់នោះ គឺការសំដែងទម្រង់ចលនាទ្វារមេគុនព្រលឹងល្បុក្កតោឯកត្តជន សម្រាប់នារី ចំណាត់ថ្នាក់លេខ ១ កីឡាការិនីខៀវ ចាន់ដារ័ត្ន ក្លិបសាលាគុនពុទ្ធិសាស្ត្រ លេខ ២ កីឡាការិនី រិន សុងគី ក្លិបសាលាគុនតុកកែបៃតង។ ចំពោះបុរសវិញចំណាត់ថ្នាក់លេខ ១ កីឡាករយ៉េប យ៉េន ក្លិបសាលាគុនតុកកែបៃតង លេខ ២ កីឡាករសារ៉េត ឆៃយ៉ា ក្លិបអង្គររាជ។

ចំពោះវិញ្ញាសា សំដែងជាក្រុមទម្រង់ចលនាទ្វារមេគុនព្រលឹងល្បុក្កតោ សម្រាប់នារីចំណាត់ថ្នាក់លេខ១ ចំណាត់ថ្នាក់លេខ ២ និង លេខ ៣បានទៅក្រុមមកពីក្លិបតុកកែបៃតង។ ចំពោះបុរសវិញ ចំណាត់ថ្នាក់លេខ ១ និងលេខ២ បានទៅក្រុមមកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និង ចំណាត់ថ្នាក់លេខ ៣ បានទៅក្រុមក្លិបតុកកែបៃតង។ វិញ្ញាសា សំដែងដំបងខ្លីទោលសម្រាប់នារីចំណាត់ថ្នាក់លេខ ១ កីឡាការិនីខៀវ ចិន្ដារ័ត្ន ក្លិបសាលាគុនពុទ្ធិសាស្ត្រ លេខ ២ កីឡាការិនី នី ឈៀងអេង សាលាគុនសុវណ្ណអង្គរនាគរាជ។ ចំពោះបុរស លេខ ១ កីឡាករឌុល ឧត្តម ក្លិបសាលាគុនពុទ្ធិសាស្ត្រ លេខ ២ កីឡាករ កង សុវណ្ណរិទ្ធិ ក្លិបសាលាគុនពុទ្ធិសាស្ត្រ។ វិញ្ញាសា ដំបងខ្លីទោល ជាក្រុមសម្រាប់នារី លេខ ១ ក្រុមសាលាគុនសុវណ្ណអង្គរនាគរាជ លេខ ២ ក្រុមសាលាគុនពុទ្ធិសាស្ត្រ និងលេខ ៣ក្រុមតុកកែបៃតង ឯ បុរសវិញលេខ ១ ក្រុមសាលាគុនអង្គររាជ លេខ ២ ក្រុមសាលាគុនពុទ្ធិសាស្ត្រ។ វិញ្ញាសាទ្វារមេគុនដំបងវែង ឯកត្តជនបុរសលេខ ១ កីឡាករ សុំ កង សាលាគុន CICI លេខ ២ កីឡាករ សារ៉េត ឆៃយ៉ា សាលាគុនអង្គររាជ ។ចំណែកផ្នែកនារី លេខ១ កីឡាការិនីខៀវ ចិត្តារ័ត្ន សាលាគុនពុទ្ធិសាស្ត្រ លេខ២កីឡាការិនីសារ៉េត រចនា សាលាគុនព្រះខ័នជ័យ។ វិញ្ញាសា ប្រយុទ្ធប្រភេទទម្ងន់៥៦គីឡូក្រាមបុរស លេខ ១ កីឡាករហ៊ិន សុភនិតក្លិបល្បុក្កតោ ស លេខ ២ កីឡាករ សុង ឆៃលាង ក្លិបមហានគរ និង លេខ ៣ ស្ទួនកីឡាករស៊ុត ធារីក្លិបអង្គរមានរិទ្ធិ និង ហែម សាមុត មកពី ក្លិបមហានគរ។ សំដែង ទម្រង់ទ្វារមេគុនថ្វាយបង្គំគ្រូ ឯកត្តជនបុរស ចំណាត់ថ្នាក់លេខ ១ បានទៅកីឡាករហែម ចិត្រា សាលាគុនពុទ្ធិសាស្ត្រ លេខ ២ កីឡាករ ទូច ស៊ីសុវណ្ណ សាលាគុនពុទ្ធិសាស្ត្រ។

        ចំពោះ នារីលើវិញ្ញាសាសំដែងថ្វាយបង្គំគ្រូឯកត្តជន ចំណាត់ថ្នាក់លេខ ១ បានទៅកីឡាការិនី ឈ្មោះ រិន សុគី លេខ ២ កីឡាការិនីរីម ចាន់ណា មកពីក្លិបតុកកែបៃតងជាមួយគ្នា។ វិញ្ញាសា សមប្រយុទ្ធខែលល្បុក្កតោ ប្រយុទ្ធនឹងដំបងវែង លេខ១ ស៊ន វិនុត និង នួន រ៉ាវីត ក្លិបសាលាគុនអង្គរមានរិទ្ធ លេខ២ មឿន រិទ្ធី និងខុញ ស៊ាងលី សាលាគុនតុកកែបៃតង។ វិញ្ញាសាសមប្រយុទ្ធដៃចម្រុះអាវុធ ដំបងខ្លី ដំបងវែង កាំបិត ខែល និងដាវទោល លេខ១ កីឡាករវី អាល័យ និងថាច ថវិកា ក្លិបព្រះខ័នរាជ លេខ២ កីឡាករសិទ្ធិ សារ៉ែន និងស៊ុយ ស្យា ក្លិបអង្គរមានរិទ្ធ។ ស្នៀត ការពារខ្លួន នារីទល់នឹងបុរស ចំណាត់ថ្នាក់លេខ១ កីឡាការិនី ខៀវ ចិត្តារ័ត្ន និងកីឡាករឌុល ឧត្តម សាលាគុនពុទ្ធិសាស្ត្រ លេខ២ កីឡាការិនី សាន សុមាវត្តី និងកីឡាករអឿប រស្មី សាលាគុនពុទ្ធិសស្ត្រដូចគ្នា។ ប្រភេទប្រយុទ្ធទម្ងន់ ៥៦ដល់៦៥គីឡូក្រាមបុរស លេខ ១ កីឡាករណយ ទោម ក្លិបមរតកគុនខ្មែរ លេខ២ កីឡាករសារុន វិសាល ក្លិបCICI ។ ប្រភេទទម្ងន់៦១គីឡូក្រាម ដល់ ៦៦គីឡូក្រាម លេខ ១ កីឡាករ ឌឹម ង៉ែត ក្លិបបញ្ញាសាស្ត្រ លេខ ២ កីឡាករ ពេជ្រ សុភី ក្លិបអង្គររាជ។

       នៅក្នុងឱកាសនោះដែរ ឯកឧត្តម ណឹម សុវត្ថិ ប្រធានគណៈកម្មាធិការកីឡាយុទ្ធសិល្បិ៍កម្ពុជា ក៏បាននាំយកប្រាក់ចំនួន ១.០០០ដុល្លារ ដែលជាអំណោយរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ផ្តល់ជារង្វាន់ជូនដល់កីឡាការនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលដណ្តើមបានមេដាយមាសនៅក្នុងការប្រកួតកីឡាអាស៊ី លើកទី១៧ នៅទីក្នុង Incheon សាធារណរដ្ឋកូរេ កាលពីពេលថ្មីៗនេះ ។