នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ PHUNG QUANG THANH រដ្ឋមន្ដ្រីការពារ ប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា នឹងដំណើរការចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១១ តាមកម្មវិធីដែលបានគ្រោងទុក។

      ដោយឡែក នៅថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១១ នៅខេត្ដសៀមរាប ឯកឧត្ដម នាយឧត្ដមសេនីយ៍ PHUNG QUANG THANH នឹងជួបបំពេញការងារជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ តាមកម្មវិធីដូចតទៅ ៖

      -នៅវេលាម៉ោង ១៤ៈ៣០នាទី នៅសណ្ឋាគារអង្គរសិនជូរី មានរៀបចំកិច្ចប្រជុំពិភាក្សាទ្វេភាគី ស្ដីពីខ្លឹមសារផែនការ នៃកិច្ចសហប្រតិបត្ដិការឆ្នាំ២០១១ ដែលប្រព្រឹត្ដទៅក្រោមអធិបតីភាពឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយក-រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងឯកឧត្ដម នាយឧត្ដមសេនីយ៍ រដ្ឋមន្ដ្រីការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយម វៀតណាម

      -នៅវេលាម៉ោង ១៨ៈ៣០នាទី ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីជប់លៀងស្វាគមន៍ជូន គណៈប្រតិភូយោធាជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រព្រឹត្ដទៅក្រោមអធិបតីភាពឯកឧត្ដម នាយឧត្ដម-សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងឯកឧត្ដម នាយឧត្ដមសេនីយ៍ រដ្ឋមន្ដ្រីការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

      ចំពោះព័ត៌មានពិស្ដារ ខុទ្ទកាល័យឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ នឹងជូនដំណឹងនាពេលក្រោយ។