cabinet

   ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ Pak Jae Gyong អនុរដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងប្រតិភូយោធាជាន់ខ្ពស់អមដំណើរ នឹងមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ។

    នៅដំណើរទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ Pak Jae Gyong អនុរដ្ឋមន្រ្តីការពារជាតិ នៃសាធារណ- រដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នឹងបំពេញការងារតាមកម្មវិធីគ្រោងទុក ដូចខាងក្រោម ៖

    ថ្ងៃទី២៧ ខែមីនា ឆ្នាំ២១០១

    -ម៉ោង ១៥ :៣០ : គណៈប្រតិភូបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរ VN 840 ប្រកបដោយសុវត្ថិភាព

    ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១១

    -ម៉ោង ០៨:៣០ : ជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯកណឹម សុវត្ថិ ទីប្រឹក្សា នាយកខុទ្ទកាល័យឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងស្ដាប់បទឧទ្ទេសនាម ស្ដីពី គោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណា- ចក្រកម្ពុជា និងនយោបាយការពារជាតិ របស់កងយោធពលខេមរភូមិន្ទ (នៅក្រសួងការពារជាតិ)

    -ម៉ោង០៩:៤៥ : ជួបពិភាក្សាការងារកិច្ចសហប្រតិបត្តិការជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ ភីរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈ-បច្ចេកទេស នៅក្រសួងការពារជាតិ

    -ម៉ោង ១៥:០០ : ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅទីស្ដីការក្រសួងការពារជាតិ

    -ម៉ោង ១៦:០០ : ជំនួបសម្តែងគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

    -ម៉ោង ១៧:០០ : ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

    ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១១

    -ម៉ោង ០៨:០០ : គណៈប្រតិភូនឹងជួបពិភាក្សាការងារជាមួយមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មួយចំនួន

    -ម៉ោង ១០:០០ : ឯកឧត្តម ឧត្តមសេនីយ៍ឯក សឹង សំណាង មេបញ្ជាការកងទ័ពជើងអាកាស

    -ម៉ោង ១៤:០០ : ជំនួបពិភាក្សាការងារជាមួយឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក

    -ម៉ោង ១៦:០០ : ពិភាក្សាការងារជាមួយឯកឧត្តម ឧត្តមនាវីឯក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក

    ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១

    -ម៉ោង ០៧:០០ : នៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនឹងអញ្ជើញទៅទស្សនា

    -ម៉ោង ០៨:៣០ : ព្រះបរមរាជវាំង

    -ម៉ោង ០៩:៣០ : សារមន្ទីរជាតិ

    -ម៉ោង ១០:៣០ : មជ្ឈមណ្ឌលវាលពិឃាដបឹងជើងឯកផងដែរ

    ដោយឡែកលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ខុទ្ទកាល័យនឹងជូនដំណឹងនាពេលក្រោយ ។