យោងតាមការទំនាក់ទំនង និងចំណងសាមគ្គីភាពដ៏យូរអង្វែងរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុនកន្លងមក ប្រទេសក៏ដូចជាប្រជាជនជប៉ុនបានជួយជំនួយឥតសំណងជាច្រើន តាមរយៈការអភិវឌ្ឍន៍ធនធានមនុស្ស ការស្ដារ និងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធដល់កម្ពុជា។ កន្លងទៅថ្មីៗនេះ គ្រោះធម្មជាតិមួយបានកើតឡើងពីរលកយក្សស៊ូណាមី បានបង្កនូវវិនាសកម្ម យ៉ាងធ្ងន់ធ្ងរទៅលើប្រជាជនភាគឦសាននៃប្រទេសជប៉ុន បណ្ដាលឱ្យមានការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្ដិ របស់ប្រជាជន និងរដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ។

    ដើម្បីចូលរួមរំលែកទុក្ខលំបាករបស់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន និងយោងតាមការជូនដំណឹងរបស់ទីស្ដីការ គណៈរដ្ឋមន្ដ្រី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១១នេះ មន្ដ្រីខុទ្ទកាល័យឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចូលរួមវិភាគទានថវិកាមួយចំនួន សម្រាប់ជួយឧបត្ថម្ភប្រជាជនជប៉ុន រួមមានរាយនាមដូចខាងក្រោម ៖

    គោត្ដនាម-នាម មុខតំណែង ថវិកា (រៀល)
១-ឯកឧត្ដម ណឹម សុវត្ថិ ទីប្រឹក្សា និងជានាយកខុទ្ទកាល័យ ៥០,០០០
២-ឯកឧត្ដម ហាំង ស៊ីថា ទីប្រឹក្សា និងជានាយករងខុទ្ទកាលយ ៥០,០០០
៣-ឯកឧត្ដម សេន សុវណ្ណ ទីប្រឹក្សាឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ១០០,០០០
៤-ឯកឧត្ដម អ៊ុក កោសា ទីប្រឹក្សាឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ១០០,០០០
៥-ឯកឧត្ដម ខូវ វីរះវត្ដី ទីប្រឹក្សាឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ២០០,០០០
៦-ឯកឧត្ដម ខៀវ ឆេន ជំនួយការឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ៥០,០០០
៧-លោក រ៉េត វុធ ជំនួយការឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ២០,០០០
៨-លោក តាត ចន្ថា ជំនួយការឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ២០,០០០
៩-លោក ឌុល សុគន្ធ ជំនួយការខុទ្ទកាល័យ ២០,០០០
១០-លោក ភួង អរុណ ជំនួយការខុទ្ទកាល័យ ៥០,០០០
១១-កញ្ញា វង្ស និមល ជំនួយការខុទ្ទកាល័យ ២០,០០០
១២-លោក ហួន សង្វាវង្ស ជំនួយការខុទ្ទកាល័យ ១០,០០០
១៣-កញ្ញា ម៉ម សីហា ជំនួយការខុទ្ទកាល័យ ១០,០០០
១៤-លោក ស្រេង ចាន់រិទ្ធ ជំនួយការខុទ្ទកាល័យ ១០,០០០
១៥-លោក ខៀវ សុខា ជំនួយការខុទ្ទកាល័យ ១០,០០០
សរុប ៧២០,០០០

    រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១១