ជាការលើកទឹកចិត្តដល់អតីតយុទ្ធជនដែលបានបាត់បង់សមត្ថភាព ពិការ ដើម្បីបុព្វហេតុជាតិ ការពារ សន្តិភាព បូរណភាពទឹកដី និងអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាកន្លងមក នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១១ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានអញ្ជើញ ចុះសួរសុខទុក្ខ និងជូនពរជ័យចំពោះអតីតយុទ្ធជននៅមជ្ឈមណ្ឌលពិការអភិវឌ្ឍន៍យោធិនពិការ ៣១៧ គូលេន ខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ។

      សកម្មភាព និងខ្លឹមសារព័ត៌មានលំអិត ខុទ្ទកាល័យនឹងជូនដំណឹងនាពេលក្រោយ។