ADMM metting

1295416800

Being Prepared

Being Prepared

1294466400

នាព្រឹកថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្ដសៀមរាប ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីមិទ្ទិញអបអរសាទរខួប អនុស្សាវរីយ៍ លើកទី៣២ នៃទិវាជ័យជំនះ៧មករា (០៧.០១.១៩៧៩-០៧.០១.២០១១) ដែលមានសមាជិក សមាជិកាប្រមាណ ៤៥០០ នាក់ អញ្ជើញចូលរួម។ មុនចាប់ផ្ដើមប្រារឰពិធី ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ និងលោកជំទាវ ព្រមទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ បានអញ្ជើញទៅដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជន វីរៈយុទ្ធនារី ដែលបាន ពលីជីវិតក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការទប់ស្កាត់មិនឱ្យរបបនេះវិល ត្រលប់មកជាលើកទី២ បានដាច់ខាត នៅវិមានយុទ្ធជនយោធភូមិភាគទី៤ នៅខេត្ដសៀមរាប។

1294380000

យោងព្រះរាជក្រឹត្យនស/រកត/១២១០/៩២១ ចុះថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១០ និងយោងអនុក្រឹត្យលេខ៩៦៤ អនក្រ.តត ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១១ វេលាម៉ោង ០៨ៈ៣០នាទី នៅទីស្ដីការ ក្រសួងការពារជាតិ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងមុខងារ និងបំពាក់ឋានន្ដរសក្ដិ ជូនឧត្ដមសេនីយ៍ត្រី ហ៊ុន ម៉ាណែត អត្ដលេខ ០៣៣៨៨៣ ជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស នាយរងសេនាធិការចំរុះ និងជាប្រធាននាយកដ្ឋានពិសេសប្រឆាំង ភេរវកម្ម ជាថ្នាក់ឧត្ដមសេនីយ៍ទោ និង ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោកបន្ថែមលើមុខងារបច្ចុប្បន្ន

1293861600

នាថ្ងៃទី០២ ខែមករា ឆ្នាំ២០១១ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការកីឡាយុទ្ធសិល្ប៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ដែងកីឡាយុទ្ធសិល្ប៍ ដើម្បីអបអរសាទរខួបទី ៣២ នៃទិវាមហាជ័យជំនះ ៧ មករា (០៧.០១.១៩៧៩-០៧.០១. ២០១១) នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងខុទ្ទកាល័យឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ជាមួយអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងអគ្គលេខាធិការនៃគណៈកម្មាធិការកីឡា យុទ្ធសិល្ប៍កម្ពុជា ក្រោមការ ជួយឧបត្ថម្ភរបស់ក្រុមហ៊ុនមិត្ដហ្វូន និងសប្បុរសជននានា

1293861600

នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១០ ក្រសួងការពារជាតិ បានរៀបចំមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥៧ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១០)។ ពិធីនេះ បានប្រព្រឹត្ដ ទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងដោយមាន ការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកង-យោធពលខេមរភូមិន្ទ ឯកឧត្ដម នាយឧត្ដមសេនីយ៍ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការរង ជាគណៈអធិបតីផងដែរ

1289196000

The Meeting of H.E Gen. Tea Banh with Commander-in-Chief of the Singaporean Armed Forces

In the afternoon, on Monday July 20th, 2009, at the Ministry of National Defense, H.E Tea Banh, Deputy Prime Minister and Minister of National Defense, gave a warm welcome at the meeting with H.E Lt. Gen. Desmon Kuek, Commander-in-Chief of the Singaporean Armed Forces for his courtesy call to the Kingdom of Cambodia.

1248019200

The Meeting of H.E. Tea Banh with Vietnamese Ambassador

The Meeting of H.E. Tea Banh with Vietnamese Ambassador

1247932800

The Meeting of H.E Gen. Tea Banh with Myanmar Ambassador

On Monday July 13th, 2009, at the Ministry of National Defense, H.E Tea Banh, Deputy Prime Minister and Minister of National Defense, gave a warm welcome at the meeting with H.E Win Shein, the new Ambassador of the Union of Myanmar to the Kingdom of Cambodia.

1247932800