0

អនុគណៈកម្មការតាក់តែងឯកសារ នៃគណៈកម្មការ ADMM 2012 បើកកិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានក្រៅផ្លូវការ (ADMM Retreat)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងជាសមាជិកប្រចាំការគណៈកម្មការ ADMM 2012 (នៅសាលប្រជុំអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ)

(នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២)

អនុគណៈកម្មការតាក់តែងឯកសារ នៃគណៈកម្មការ ADMM 2012 បើកកិច្ចប្រជុំត

0

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ ADMM 2012 អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ លើកទី ៦ នៅព្រះរាជាណាចក្រកម្ពុជា

(នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១២ នៅទីស្តីការក្រសួងការពារជាតិ)

0

គណៈកម្មការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០១២ (ADMM 2012 ) បានអញ្ជើញទៅកាន់សណ្ឋាគារ INTER CONTINENTAL

នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១២ នៅសណ្ឋាគារ INTER CONTINENTAL

0

កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន ADSOM នៅសណ្ឋាគារ អង្គសេនជូរី ខេត្តសៀមរាប

ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១២ នៅសណ្ឋាគារ អង្គសេនជូរី ខេត្តសៀមរាប

0

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញធ្វើជាអធិតី ក្នុងពិធីគោរពវិញ្ញាណក្ខន្តសព ឯកឧត្តម នាយឧត្តមសេនីយ៍ មល់ រឿប ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង ជា ប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ចអគ្គបញ្ជាការ ដែលបានទទួលមរណភាពនៅ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ វេលាម៉ោង៥ និង ៤៥ នាទីព្រឹកក្នុងជន្មាយុ៦២ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយរោគាពាធ

(កាលពីព្រឹកថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១២ នៅនាយកដ្ឋានស្រាវជ្រាវ និងចារកិច្ច)

0

ឯកឧត្ដម ទៀ បាញ់ អមដំណើរសម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ កិត្ដិព្រឹទ្ធបណ្ឌិត សំណេះសំណាលជាមួយ យោធិនពិការ នាឱកាសសម្ភោធ មជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលេន ៣១៧ ខេត្ដសៀមរាប

នាព្រឹកថ្ងៃទី៣១ កក្កដា ឆ្នាំ២០១១ ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ថៃ្ងទី ៣១ ខែ កក្តដា ឆ្នាំ២០១១

ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្ដិការយោធាកម្ពុជា-អាមេរិក សំដៅពង្រឹងសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ និង យោងតាមសំណើរបស់ការិយាល័យសហប្រតិបត្ដិការយោធាអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១១ ក្រសួង ការពារជាតិបានឯកភាពអនុញ្ញាតឱ្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្ដិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម បញ្ជូនកងកម្លាំងកម្ពុជាទៅចូលរួមលំហាត់ហ្វឹកហ្វឺនប្រតិបត្ដិការរក្សាសន្ដិភាព Capstone Ayura Guardian នៅរាជាណាចក្រ ថៃឡង់ដ៍ ដែលជាលំហាត់ស្ថិតក្នុងក្របខណ្ឌរក្សាសន្ដិភាព ក្រោមការផ្ដួចផ្ដើមរបស់សហរដ្ឋអាមេរិក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១១

0

នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១១ វេលាម៉ោង ០៨:៣០នាទី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធសមិទ្ធផល និងបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី នៅវិទ្យាស្ថានវិទ្យាសាស្ដ្រសុខាភិបាលកងយោធពលខេមរភូមិន្ទ ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម អគ្គមេបព្ជាាការនៃកង យោធពលខេមរភូមិន្ទ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាក់ព័ន្ធ ឯកឧត្ដម អស់លោក អគ្គនាយក អគ្គនាយករង មេបញ្ជាការ មេបញ្ជាការរង ព្រមទាំងបុគ្គលិក និស្សិត និងសិក្ខាកាមមួយចំនួនទៀតផងដែរ។

ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១១ វេលាម៉ោង ០៨:៣០នាទី

យោងតាមស្មារតីប្រជុំ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១១ របស់គណៈកម្មការ ADMM 2012 នៅទីស្ដីការក្រសួង ការពារជាតិ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១១ វេលម៉ោង ១៤:០០នាទី លេខាធិការដ្ឋាននៃគណៈកម្មការ ADMM 2012 បានរៀបចំកិច្ចប្រជុំមួយដើម្បីពិភាក្សាការងារជាមួយមន្ដ្រីជំនាញរបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការចំណុះ នៅទីស្ដី ការក្រសួងការពារជាតិ ក្រោមអធិបតីភាពឯកឧត្ដម ឧត្ដមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋានយោបាយ និងកិច្ចការបរទសេ និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការអន្ដរក្រសួងរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ រដ្ឋមន្ដ្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០១២ (ADMM 2012 )

0

ដើម្បីត្រៀមរៀបចំការងារសម្រាប់ធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ ២០១២ នាពេលខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា ឱ្យដំណើរការដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរតាមផែនការ កម្មវិធីគ្រោង ទុក នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១១ វេលាម៉ោង ០៨:៣០នាទី នៅទីស្ដីការក្រសួងការពារជាតិ គណៈកម្មការ ADMM 2012 បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាលើរបៀបវារៈចំនួន ០២ រួមមាន (១)ការត្រៀមរៀបចំឯកសារសម្រាប់ ចូលរួមក្នុងកិច្ចប្រជុំ រដ្ឋមន្ដ្រីការពារជាតិអាស៊ាន ២០១១ នៅប្រទេសឥណ្ឌូនេស៊ី និង (២)ការត្រៀមរៀបចំការងារសម្រាប់ ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០១២ នៅព្រះរាជាណាចក្រកម្ពុជា ដែល ប្រព្រឹត្ដទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ ADMM 2012

តបតាមការអញ្ជើញរបស់លេខាធិការអចិន្រ្តៃយ៍ ក្រសួងការពារជាតិឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១១ ក្រសួងការពារជាតិ បានអនុញ្ញាតឲ្យគណៈប្រតិភូមួយក្រុម ដែលដឹកនាំដោយឯកឧត្តម ឧត្តម- សេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស និងជាអនុប្រធានលេខាធិការ ដ្ឋាន នៃគណៈកម្មការអន្តរក្រសួងរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធនៅឆ្នាំ២០១២ (ADMM 2012) ទៅចូលរួមក្នុងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ការពារជាតិ នៃបណ្ដាប្រទេសអាស៊ាន (ADSOM) និង កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ការពារជាតិ នៃបណ្ដាប្រទេសអាស៊ាន-បូក (ADSOM-Plus) នៅទីក្រុងយោក ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដែលមានការចូលរួមពី១៨ ប្រទេស (ប្រទេសអាស៊ានបូក ៨ រួមមាន អាមេរិក ចិន រុស្ស៊ី ឥណ្ឌា ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង ញូហ្សេឡេន) និង អគ្គលេខាធិការរងអាស៊ានផងដែរ

តបតាមការអញ្ជើញជាផ្លូវការចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១១ របស់រដ្ឋមន្រ្តី ការបរទេសឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាស៊ានប្រចាំឆ្នាំនេះ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១១ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមប្រជុំ គណៈកម្មការព្រំដែនទូទៅ (JBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែល ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១១ នៅទីក្រុង Bogor ប្រទេសឥណ្ឌូនេស៊ី

0

ដើម្បីតបស្នងសងគុណដល់វីរៈយុទ្ធជន កងទ័ពរំដោះប្រជាជនចិន ដែលបានចូលរួមក្នុងកងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយបានពលីជីវិតនៅលើទឹកដីកម្ពុជា នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១១ ឯកឧត្តម Pan Guan Xue ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះ រាជាណាចក្រកម្ពុជា និងលោកជំទាវ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ ទីប្រឹក្សា នាយកខុទ្ទកាល័យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និងជាអគ្គនាយកនយោបាយ និងកិច្ចការបរទេស ព្រមទាំងប្រតិភូអនុព័ន្ធយោធា បុគ្គលិកអមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំ នៅកម្ពុជា និងលោកអភិបាលស្រុក តំណាងអភិបាលខេត្តកំពង់ចាម កងកម្លាំងប្រដាប់អាវុធ បានប្រារព្ធ ពិធីគោរពវិញ្ញាណក្ខ័ន្ធ នៅភូមិស្គន់ ឃុំតូទឹប ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ដើម្បីអនុវត្ដការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី ទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណា-ចក្រកម្ពុជា នៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១១ វេលាម៉ោង ១៤:៣០នាទី លេខាធិការដ្ឋានចំណុះក្រុមការងាររបស់រាជរដ្ឋាភិបាល បានបើកកិច្ចប្រជុំលើកទី២ ដើម្បីពិភាក្សាការងារត្រៀមរៀបចំមួយចំនួន សម្រាប់សម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ ឥណ្ឌូនេស៊ី ដែលត្រូវដាក់ពង្រាយនៅតំបន់ប៉ះពាល់នៃព្រំដែនកម្ពុជា-ថៃ ខាងទឹកដីកម្ពុជាឱ្យដំណើរការដោយរលូន និងមាន ប្រសិទ្ធភាពខ្ពស់។

0

នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១១ នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្ដុះបណ្ដាលកងកម្លាំងរក្សាសន្ដិភាព បោសសំអាតមីន និងកាក សំណល់សង្គ្រាម (ឧដុង្គ) បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកំទេចគ្រឿងផ្ទុះ (EOD) កំរិត ២ ឱ្យដល់កងយោធពលខេមរ-ភូមិន្ទ ក្រោមការឧបត្ថម្ភដោយបេសកកម្មសហប្រតិបត្ដិការយោធា និងការពារបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ដ្រីប្រតិភូ អមនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំង ចូលរួមបេសកកម្មរក្សាសន្ដិភាពរបស់ អង្គការសហប្រជាជាតិ និងឯកឧត្ដម គ្រីស្យង់ កូណង់; (Christian CONNAN) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រ កម្ពុជា ព្រមទាំងឯកឧត្ដម អស់លោកជាសមាជិកគណៈកម្មាធិការជាតិជាច្រើនរូបទៀត។

កាលពីថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១១ ឯកឧត្ដម ខូវ វីរះវត្ដី ទីប្រឹក្សា ឯកឧត្ដម ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ បានជូនដំណើរលោក Olivier LAMIRAULT និងលោក ពនេញាមិន Benjamin LAMIRAULT សប្បុរសជន ជនជាតិបារាំង អញ្ជើញទៅបំពេញទស្សនកិច្ចនៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ គូលេន ខេត្ដសៀមរាប។ ពេល អញ្ជើញដល់មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ង៉ែត នរិន្ទ្រ អគ្គនាយករង អគ្គនាយក-ដ្ឋានភស្ដុភារ-ហិរញ្ញវត្ថុ និងនាយក នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ព្រមទាំង អស់លោកនាយទាហាន ថ្នាក់ដឹកនាំ មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ មួយចំនួនទៀតផងដែរ។

0

ដំណើរបំពេញបេសកកម្មរបស់អនុពន្ធយោធាអមស្ថានទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារ

   តបតាមការស្នើសុំរបស់អនុព័ន្ធយោធាបរទេសអមស្ថានទូតប្រចាំកម្ពុជា និង ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១១ វេលាម៉ោង ០៥:០០នាទីព្រឹក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស បានដឹកនាំក្រុមអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន ១២ប្រទេស ដែលមាន មន្ដ្រីយោធាចំនួន ១៧រូប ព្រមទាំងប្រព័ន្ធព័ត៌មានជាតិ-អន្ដរជាតិមួយចំនួន ចេញដំណើរពីក្រសួងការពារជាតិទៅកាន់តំបន់ប្រាសាទ ព្រះវិហារ ។

Unofficial translation by Brigadier General Tat Chantha

0

យោងតាមសេចក្ដីសម្រចលេខ ០១៥/២០១១ សសរ ចុះថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១១ ស្ដីពីការបង្កើតលេខាធិការដ្ឋាន ចំណុះក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី មកត្រួតពិនិត្យបទឈប់បាញ់ របស់ក្រសួងការពារជាតិ នៅថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១១ វេលាម៉ោង ១៥:០០នាទី នៅទីបញ្ជាការជួរមុខរបស់អគ្គនាយកដ្ឋានភស្ដុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ប្រចាំនៅភូមិសាឯម ឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ លេខាធិការដ្ឋានបានបើកកិច្ចប្រជុំលើកទី១ ដើម្បី ប្រកាសសមាសភាព និងតួនាទីភារកិច្ចរបស់លេខាធិការដ្ឋាន សម្រាប់ត្រៀមអនុវត្ដការងារឱ្យទទួលបានលទ្ធផលល្អប្រសើរ

Unofficial translation by Brigadier General Tat Chantha

0

Being Prepared

Being Prepared

0

នាព្រឹកថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្ដសៀមរាប ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីមិទ្ទិញអបអរសាទរខួប អនុស្សាវរីយ៍ លើកទី៣២ នៃទិវាជ័យជំនះ៧មករា (០៧.០១.១៩៧៩-០៧.០១.២០១១) ដែលមានសមាជិក សមាជិកាប្រមាណ ៤៥០០ នាក់ អញ្ជើញចូលរួម។ មុនចាប់ផ្ដើមប្រារឰពិធី ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ និងលោកជំទាវ ព្រមទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ បានអញ្ជើញទៅដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជន វីរៈយុទ្ធនារី ដែលបាន ពលីជីវិតក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការទប់ស្កាត់មិនឱ្យរបបនេះវិល ត្រលប់មកជាលើកទី២ បានដាច់ខាត នៅវិមានយុទ្ធជនយោធភូមិភាគទី៤ នៅខេត្ដសៀមរាប។

ព្រឹកថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១១

0

យោងព្រះរាជក្រឹត្យនស/រកត/១២១០/៩២១ ចុះថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១០ និងយោងអនុក្រឹត្យលេខ៩៦៤ អនក្រ.តត ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១១ វេលាម៉ោង ០៨ៈ៣០នាទី នៅទីស្ដីការ ក្រសួងការពារជាតិ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងមុខងារ និងបំពាក់ឋានន្ដរសក្ដិ ជូនឧត្ដមសេនីយ៍ត្រី ហ៊ុន ម៉ាណែត អត្ដលេខ ០៣៣៨៨៣ ជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស នាយរងសេនាធិការចំរុះ និងជាប្រធាននាយកដ្ឋានពិសេសប្រឆាំង ភេរវកម្ម ជាថ្នាក់ឧត្ដមសេនីយ៍ទោ និង ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោកបន្ថែមលើមុខងារបច្ចុប្បន្ន

ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១១

0

នាថ្ងៃទី០២ ខែមករា ឆ្នាំ២០១១ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការកីឡាយុទ្ធសិល្ប៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ដែងកីឡាយុទ្ធសិល្ប៍ ដើម្បីអបអរសាទរខួបទី ៣២ នៃទិវាមហាជ័យជំនះ ៧ មករា (០៧.០១.១៩៧៩-០៧.០១. ២០១១) នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងខុទ្ទកាល័យឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ជាមួយអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងអគ្គលេខាធិការនៃគណៈកម្មាធិការកីឡា យុទ្ធសិល្ប៍កម្ពុជា ក្រោមការ ជួយឧបត្ថម្ភរបស់ក្រុមហ៊ុនមិត្ដហ្វូន និងសប្បុរសជននានា

ថ្ងៃទី០២ ខែមករា ឆ្នាំ២០១១

0

នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១០ ក្រសួងការពារជាតិ បានរៀបចំមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥៧ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១០)។ ពិធីនេះ បានប្រព្រឹត្ដ ទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងដោយមាន ការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកង-យោធពលខេមរភូមិន្ទ ឯកឧត្ដម នាយឧត្ដមសេនីយ៍ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការរង ជាគណៈអធិបតីផងដែរ

ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១០

0

កឧត្ដម ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ជួបជាមួយអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធសឹង្ហបូរី

កាលពីរសៀលថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០០៩ ឯកឧត្ដម ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ការពារជាតិ បានអនុញ្ញាតឱ្យឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌីម៉ូន ឃូក (Desmon Kuek) អគ្គមេបញ្ជាការកងកម្លាំង ប្រដាប់អាវុធសឹង្ហបូរី ចូលជួបសំដែងការគួរសមនៅទីស្ដីការក្រសួងការពារជាតិ ។

ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០០៩

0

ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ ជួបជាមួយឯកអគ្គរដ្ធទូតវៀតណាម

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បាន អនុញ្ញាតិឱ្យឯកឧត្ដម ឧត្ដមសេនីយ៍ឯក ងោ អាញ់យុង (Ngo Anh Dung) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រទេសវៀតណាម ចូលជួបសវនការ និងសំដែងគួរសម ។ ក្នុងខណៈនោះ ឯកឧត្ដម ឯកអគ្គរាជទូត ក៏បានញំនាំនូវការសាកសួរសុខទុក្ខពី ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងការពារជាតិ វៀតណាមផ្ញើរជូន ឯកឧត្ដម ទៀ បាញ់ ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ បានមានប្រសាសន៍ថា កម្ពុជា-វៀតណាម គឺជាប្រទេសមួយដែលត្រូវបាន ពង្រឹង និងពង្រីកមានកិច្ចទំនាក់ទំនងគ្នាយ៉ាងជិតស្និតនៅលើគ្រប់វិស័យ ពិសេសនៅលើវិស័យយោធានាដំណាក់កាលថ្មីនេះ។

ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ ជួបជាមួយឯកឧត្ដម ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា

កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ បានអនុញ្ញាតឱ្យឯកឧត្ដម វីន សេន (WIN SHEIN) ឯកអគ្គរាជទូតសហភាពមីយ៉ាន់ម៉ា ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងការពារជាតិ