យោងតាមស្មារតីប្រជុំ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១១ របស់គណៈកម្មការ ADMM 2012 នៅទីស្ដីការក្រសួង ការពារជាតិ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១១ វេលម៉ោង ១៤:០០នាទី លេខាធិការដ្ឋាននៃគណៈកម្មការ ADMM 2012 បានរៀបចំកិច្ចប្រជុំមួយដើម្បីពិភាក្សាការងារជាមួយមន្ដ្រីជំនាញរបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការចំណុះ នៅទីស្ដី ការក្រសួងការពារជាតិ ក្រោមអធិបតីភាពឯកឧត្ដម ឧត្ដមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋានយោបាយ និងកិច្ចការបរទសេ និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការអន្ដរក្រសួងរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ រដ្ឋមន្ដ្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០១២ (ADMM 2012 )

ដើម្បីត្រៀមរៀបចំការងារសម្រាប់ធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ ២០១២ នាពេលខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា ឱ្យដំណើរការដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរតាមផែនការ កម្មវិធីគ្រោង ទុក នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១១ វេលាម៉ោង ០៨:៣០នាទី នៅទីស្ដីការក្រសួងការពារជាតិ គណៈកម្មការ ADMM 2012 បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាលើរបៀបវារៈចំនួន ០២ រួមមាន (១)ការត្រៀមរៀបចំឯកសារសម្រាប់ ចូលរួមក្នុងកិច្ចប្រជុំ រដ្ឋមន្ដ្រីការពារជាតិអាស៊ាន ២០១១ នៅប្រទេសឥណ្ឌូនេស៊ី និង (២)ការត្រៀមរៀបចំការងារសម្រាប់ ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០១២ នៅព្រះរាជាណាចក្រកម្ពុជា ដែល ប្រព្រឹត្ដទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ ADMM 2012

តបតាមការអញ្ជើញរបស់លេខាធិការអចិន្រ្តៃយ៍ ក្រសួងការពារជាតិឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១១ ក្រសួងការពារជាតិ បានអនុញ្ញាតឲ្យគណៈប្រតិភូមួយក្រុម ដែលដឹកនាំដោយឯកឧត្តម ឧត្តម- សេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស និងជាអនុប្រធានលេខាធិការ ដ្ឋាន នៃគណៈកម្មការអន្តរក្រសួងរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធនៅឆ្នាំ២០១២ (ADMM 2012) ទៅចូលរួមក្នុងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ការពារជាតិ នៃបណ្ដាប្រទេសអាស៊ាន (ADSOM) និង កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ការពារជាតិ នៃបណ្ដាប្រទេសអាស៊ាន-បូក (ADSOM-Plus) នៅទីក្រុងយោក ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដែលមានការចូលរួមពី១៨ ប្រទេស (ប្រទេសអាស៊ានបូក ៨ រួមមាន អាមេរិក ចិន រុស្ស៊ី ឥណ្ឌា ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង ញូហ្សេឡេន) និង អគ្គលេខាធិការរងអាស៊ានផងដែរ

Prev 1...56...1011...1516...2021...2526...3031...3536...4041...4546...5051...55565758596061...6566...7071...71Next All