ដើម្បីតបស្នងសងគុណដល់វីរៈយុទ្ធជន កងទ័ពរំដោះប្រជាជនចិន ដែលបានចូលរួមក្នុងកងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយបានពលីជីវិតនៅលើទឹកដីកម្ពុជា នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១១ ឯកឧត្តម Pan Guan Xue ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះ រាជាណាចក្រកម្ពុជា និងលោកជំទាវ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ ទីប្រឹក្សា នាយកខុទ្ទកាល័យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និងជាអគ្គនាយកនយោបាយ និងកិច្ចការបរទេស ព្រមទាំងប្រតិភូអនុព័ន្ធយោធា បុគ្គលិកអមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំ នៅកម្ពុជា និងលោកអភិបាលស្រុក តំណាងអភិបាលខេត្តកំពង់ចាម កងកម្លាំងប្រដាប់អាវុធ បានប្រារព្ធ ពិធីគោរពវិញ្ញាណក្ខ័ន្ធ នៅភូមិស្គន់ ឃុំតូទឹប ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ដើម្បីអនុវត្ដការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី ទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណា-ចក្រកម្ពុជា នៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១១ វេលាម៉ោង ១៤:៣០នាទី លេខាធិការដ្ឋានចំណុះក្រុមការងាររបស់រាជរដ្ឋាភិបាល បានបើកកិច្ចប្រជុំលើកទី២ ដើម្បីពិភាក្សាការងារត្រៀមរៀបចំមួយចំនួន សម្រាប់សម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ ឥណ្ឌូនេស៊ី ដែលត្រូវដាក់ពង្រាយនៅតំបន់ប៉ះពាល់នៃព្រំដែនកម្ពុជា-ថៃ ខាងទឹកដីកម្ពុជាឱ្យដំណើរការដោយរលូន និងមាន ប្រសិទ្ធភាពខ្ពស់។

Prev 1...56...1011...1516...2021...2526...3031...3536...4041...4546...5051...5556...60616263646566...7071...71Next All