នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១១ នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្ដុះបណ្ដាលកងកម្លាំងរក្សាសន្ដិភាព បោសសំអាតមីន និងកាក សំណល់សង្គ្រាម (ឧដុង្គ) បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកំទេចគ្រឿងផ្ទុះ (EOD) កំរិត ២ ឱ្យដល់កងយោធពលខេមរ-ភូមិន្ទ ក្រោមការឧបត្ថម្ភដោយបេសកកម្មសហប្រតិបត្ដិការយោធា និងការពារបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ដ្រីប្រតិភូ អមនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំង ចូលរួមបេសកកម្មរក្សាសន្ដិភាពរបស់ អង្គការសហប្រជាជាតិ និងឯកឧត្ដម គ្រីស្យង់ កូណង់; (Christian CONNAN) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រ កម្ពុជា ព្រមទាំងឯកឧត្ដម អស់លោកជាសមាជិកគណៈកម្មាធិការជាតិជាច្រើនរូបទៀត។

កាលពីថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១១ ឯកឧត្ដម ខូវ វីរះវត្ដី ទីប្រឹក្សា ឯកឧត្ដម ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ បានជូនដំណើរលោក Olivier LAMIRAULT និងលោក ពនេញាមិន Benjamin LAMIRAULT សប្បុរសជន ជនជាតិបារាំង អញ្ជើញទៅបំពេញទស្សនកិច្ចនៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ គូលេន ខេត្ដសៀមរាប។ ពេល អញ្ជើញដល់មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ង៉ែត នរិន្ទ្រ អគ្គនាយករង អគ្គនាយក-ដ្ឋានភស្ដុភារ-ហិរញ្ញវត្ថុ និងនាយក នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ព្រមទាំង អស់លោកនាយទាហាន ថ្នាក់ដឹកនាំ មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ មួយចំនួនទៀតផងដែរ។

Prev 1...56...1011...1516...2021...2526...3031...3536...4041...4546...5051...5556...60616263646566...7071...71Next All