cabinet

ដំណើរបំពេញបេសកកម្មរបស់អនុពន្ធយោធាអមស្ថានទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារ

   តបតាមការស្នើសុំរបស់អនុព័ន្ធយោធាបរទេសអមស្ថានទូតប្រចាំកម្ពុជា និង ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១១ វេលាម៉ោង ០៥:០០នាទីព្រឹក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស បានដឹកនាំក្រុមអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន ១២ប្រទេស ដែលមាន មន្ដ្រីយោធាចំនួន ១៧រូប ព្រមទាំងប្រព័ន្ធព័ត៌មានជាតិ-អន្ដរជាតិមួយចំនួន ចេញដំណើរពីក្រសួងការពារជាតិទៅកាន់តំបន់ប្រាសាទ ព្រះវិហារ ។

យោងតាមសេចក្ដីសម្រចលេខ ០១៥/២០១១ សសរ ចុះថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១១ ស្ដីពីការបង្កើតលេខាធិការដ្ឋាន ចំណុះក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី មកត្រួតពិនិត្យបទឈប់បាញ់ របស់ក្រសួងការពារជាតិ នៅថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១១ វេលាម៉ោង ១៥:០០នាទី នៅទីបញ្ជាការជួរមុខរបស់អគ្គនាយកដ្ឋានភស្ដុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ប្រចាំនៅភូមិសាឯម ឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ លេខាធិការដ្ឋានបានបើកកិច្ចប្រជុំលើកទី១ ដើម្បី ប្រកាសសមាសភាព និងតួនាទីភារកិច្ចរបស់លេខាធិការដ្ឋាន សម្រាប់ត្រៀមអនុវត្ដការងារឱ្យទទួលបានលទ្ធផលល្អប្រសើរ

Prev 1...56...1011...1516...2021...2526...3031...3536...4041...4546...5051...5556...60616263646566...7071...71Next All