0

Being Prepared

Being Prepared

0

នាព្រឹកថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្ដសៀមរាប ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីមិទ្ទិញអបអរសាទរខួប អនុស្សាវរីយ៍ លើកទី៣២ នៃទិវាជ័យជំនះ៧មករា (០៧.០១.១៩៧៩-០៧.០១.២០១១) ដែលមានសមាជិក សមាជិកាប្រមាណ ៤៥០០ នាក់ អញ្ជើញចូលរួម។ មុនចាប់ផ្ដើមប្រារឰពិធី ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ និងលោកជំទាវ ព្រមទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ បានអញ្ជើញទៅដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជន វីរៈយុទ្ធនារី ដែលបាន ពលីជីវិតក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការទប់ស្កាត់មិនឱ្យរបបនេះវិល ត្រលប់មកជាលើកទី២ បានដាច់ខាត នៅវិមានយុទ្ធជនយោធភូមិភាគទី៤ នៅខេត្ដសៀមរាប។

ព្រឹកថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១១

0

យោងព្រះរាជក្រឹត្យនស/រកត/១២១០/៩២១ ចុះថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១០ និងយោងអនុក្រឹត្យលេខ៩៦៤ អនក្រ.តត ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១១ វេលាម៉ោង ០៨ៈ៣០នាទី នៅទីស្ដីការ ក្រសួងការពារជាតិ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងមុខងារ និងបំពាក់ឋានន្ដរសក្ដិ ជូនឧត្ដមសេនីយ៍ត្រី ហ៊ុន ម៉ាណែត អត្ដលេខ ០៣៣៨៨៣ ជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស នាយរងសេនាធិការចំរុះ និងជាប្រធាននាយកដ្ឋានពិសេសប្រឆាំង ភេរវកម្ម ជាថ្នាក់ឧត្ដមសេនីយ៍ទោ និង ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោកបន្ថែមលើមុខងារបច្ចុប្បន្ន

ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១១

0

នាថ្ងៃទី០២ ខែមករា ឆ្នាំ២០១១ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការកីឡាយុទ្ធសិល្ប៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ដែងកីឡាយុទ្ធសិល្ប៍ ដើម្បីអបអរសាទរខួបទី ៣២ នៃទិវាមហាជ័យជំនះ ៧ មករា (០៧.០១.១៩៧៩-០៧.០១. ២០១១) នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងខុទ្ទកាល័យឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ជាមួយអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងអគ្គលេខាធិការនៃគណៈកម្មាធិការកីឡា យុទ្ធសិល្ប៍កម្ពុជា ក្រោមការ ជួយឧបត្ថម្ភរបស់ក្រុមហ៊ុនមិត្ដហ្វូន និងសប្បុរសជននានា

ថ្ងៃទី០២ ខែមករា ឆ្នាំ២០១១

0

នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១០ ក្រសួងការពារជាតិ បានរៀបចំមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥៧ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១០)។ ពិធីនេះ បានប្រព្រឹត្ដ ទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងដោយមាន ការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកង-យោធពលខេមរភូមិន្ទ ឯកឧត្ដម នាយឧត្ដមសេនីយ៍ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការរង ជាគណៈអធិបតីផងដែរ

ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១០

0

កឧត្ដម ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ជួបជាមួយអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធសឹង្ហបូរី

កាលពីរសៀលថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០០៩ ឯកឧត្ដម ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ការពារជាតិ បានអនុញ្ញាតឱ្យឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌីម៉ូន ឃូក (Desmon Kuek) អគ្គមេបញ្ជាការកងកម្លាំង ប្រដាប់អាវុធសឹង្ហបូរី ចូលជួបសំដែងការគួរសមនៅទីស្ដីការក្រសួងការពារជាតិ ។

ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០០៩

0

ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ ជួបជាមួយឯកអគ្គរដ្ធទូតវៀតណាម

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បាន អនុញ្ញាតិឱ្យឯកឧត្ដម ឧត្ដមសេនីយ៍ឯក ងោ អាញ់យុង (Ngo Anh Dung) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រទេសវៀតណាម ចូលជួបសវនការ និងសំដែងគួរសម ។ ក្នុងខណៈនោះ ឯកឧត្ដម ឯកអគ្គរាជទូត ក៏បានញំនាំនូវការសាកសួរសុខទុក្ខពី ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងការពារជាតិ វៀតណាមផ្ញើរជូន ឯកឧត្ដម ទៀ បាញ់ ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ បានមានប្រសាសន៍ថា កម្ពុជា-វៀតណាម គឺជាប្រទេសមួយដែលត្រូវបាន ពង្រឹង និងពង្រីកមានកិច្ចទំនាក់ទំនងគ្នាយ៉ាងជិតស្និតនៅលើគ្រប់វិស័យ ពិសេសនៅលើវិស័យយោធានាដំណាក់កាលថ្មីនេះ។

ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ ជួបជាមួយឯកឧត្ដម ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា

កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ បានអនុញ្ញាតឱ្យឯកឧត្ដម វីន សេន (WIN SHEIN) ឯកអគ្គរាជទូតសហភាពមីយ៉ាន់ម៉ា ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងការពារជាតិ