ប្រទេសអូស្រា្តលីត្រៀមប្រគល់យន្តហោះ C-130 Hercules ឱ្យប្រទេសឥណ្ឌូណេស៊ី
 

        ដោយយោងទៅតាម ឯកឧត្តម ឧត្តមសេនីយ៍ត្រី Hartind Asrin អ្នកនាំពាក្សក្រសួងការ ពារជាតិនៃសាធារណរដ្ឋឥណ្ឌូនេស៊ីបានប្រាប់អ្នកសារព័ត៌មាន The Jakarta Post កាលពីថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១២ ឱ្យដឹងថា ប្រទេសអូស្ត្រាលី និង ប្រទេសឥណ្ឌូណេស៊ីកំពុងមានដំណើរ ការនៃការផ្ទេរយន្តហោះ C-130 Hercules ប្រើរួចចំនួនបួនគ្រឿងមកឱ្យទ័ពអាកាសឥណ្ឌូណេស៊ី នៅឆ្នាំនេះ ។ អ្នកតំណាងនៃប្រទេសទាំងពីរ ឥណ្ឌូណេស៊ី-អូស្រ្តាលី នឹងជួបគ្នានៅចុងខែនេះ ដើម្បីពិភាក្សាអំពីការផ្ទេរប្រគល់ ហើយគេរំពឹងថាការចុះហត្ថលេខាលើអនុស្សរណនៃការយោគ យល់គ្នានឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ២០១២ ខាងមុខ ។

         គួរកត់សម្គាល់ថាបច្ចុប្បន្នេះប្រទេស ឥណ្ឌូណេស៊ីបានប្រើប្រាស់យន្តហោះដឹកជញ្ជូនចាស់ៗ ដូចជាប្រភេទC-130H និង C-130B ដែល ជាប្រភេទយន្តហោះផលិតតាំងពីទស្សវត្យរ៍ឆ្នាំ ១៩៦០ មកម្លេះ ។ កងទ័ពអាកាសឥណ្ឌូណេស៊ី ក៏ បានប្រើប្រាស់យន្តហោះស៊ីវិលប្រភេទ L-100s ផងដែរ ។ យន្តហោះប្រភេទ C-130B ស្ទើរតែទាំង អស់ត្រូវបានប្រើប្រាស់ដោយ Squadron លេខ ៣២ របស់មូលដ្ឋានទ័ពអាកាស Abdulrahman Saleh នៅ Malang កោះ Java ភាគខាងកើត Squadron លេខ ៣១ នៅមូលដ្ឋាន Halim Perdanakusuma, East Jakarta ប្រើប្រាស់ C-130H និង Squadron លេខ ១៧ មាន C-130H មួយគ្រឿង និង L-100s មួយគ្រឿង ។ នៅមូលដ្ឋានទ័ពអាកាស Iswahjudi នៅ Madium, Java ភាគខាងកើតមាន F-16A/B ចំនួន ១០ គ្រឿង ។

          ទន្ទឹមនេះ ប្រទេសឥណ្ឌូណេស៊ី ក៏កំពុងតែ ពិភាក្សាលើកម្មវិធីមួយចំនួនផងដែរជាមួយនឹងប្រទេសផ្សេងៗ រួមមាន ជាមួយសហរដ្ឋអាមេរិក ក្នុងការផ្តល់ F-16A/B Fighting Falcon ដែលធ្វើទំនើបកម្មពី Block 25 ទៅ Block 32 ចំនួន ២៤ គ្រឿង ជាមួយប្រទេសរុស្ស៊ីដើម្បីទិញ Sukhoi Su-30MKKs ចំនួន ៦ គ្រឿង យកមកបំពាក់ឱ្យ Squadron លេខ ១១ នៅមូលដ្ឋាន Sultan Hasanuddin, Makassar, Sulawesi ភាគខាងត្បូង ប្រទេសអេស្បាញសម្រាប់ការផ្គត់ផ្គង់យន្តហោះដឹកជញ្ជូនយោធា NC-295 ចំនួន ៩ គ្រឿង ។ ជា មួយគ្នានេះដែរ ប្រទេសឥណ្ឌូណេស៊ី ក៏បានធ្វើការពិភាក្សាជាមួយប្រទេសកូរ៉េខាងត្បូង អំពីតម្រូវ ការនៃការផ្គត់ផ្គង់ KAI T-50 Golden Eagle ចំនួន ១៦ គ្រឿង និងជាមួយប្រទេសប្រស៊ីល ក្នុង ការផ្គត់ផ្គង់យន្តហោះ Embraer E-314 Super Tucano Couter-insurgency ចំនួន ៨ គ្រឿង ផងដែរ ៕